Connect with us

ព័ត៌មានជាតិ

លោក សែម រតនា ថា ការហ្វឹកហ្វឺនជំនាញថែទាំគ្រាប់រំសេវ ជាការពង្រឹងសមត្ថភាពដល់កម្លាំង មួកខៀវកម្ពុជា

បានផុស

នៅ

វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសគ្រាប់រំសេវសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិសម្រាប់កម្លាំងមួកខៀវកម្ពុជា ត្រូវបានបិទបញ្ចប់ហើយ។ លោកឧត្តមសេនីយ៍ទោ សែម រតនា ថា វគ្គហ្វឹកហ្វឺននេះ មានសារសំខាន់ណាស់ក្នុងកសាងពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវលើជំនាញបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ ឡេង វណ្ណា វគ្គហ្វឹកហ្វឺនដែលមានរយៈពេល១២ថ្ងៃនេះ មានសិក្ខាមចូលរួមចំនួន១៧នាក់ ក្នុងនោះ នារីចំនួន៤នាក់ ដែលទទួលបានការបណ្តុះបណ្តាលពីយោធាចារ្យបារាំងចំនួន២រូប។ លោកឧត្តមសេនីយ៍ទោ ឡេង វណ្ណា បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនទើបបិទបញ្ចប់នេះ ពិតជាមានតម្លៃសម្រាប់កងយោធពលខេមរភូមិន្ទផង និងសម្រាប់ប្រជាជនកម្ពុជាផង តាមរយៈការផ្តល់ចំណេះដឹងថ្មីៗផ្នែកបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ ក៏ដូចជាធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង។

អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអរគុណដល់យោធាចារ្យបារាំង ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនមកបង្វឹក និងបញ្រ្ជាបធាតុចូលសំខាន់ៗដល់សិក្ខាកាមរបស់កម្ពុជា។ លោកឧត្តមសេនីយ៍ទោ ថ្លែងថា តាមរយៈលទ្ធផលនៃវគ្គហ្វឹកហ្វឺននេះ បានឆ្លុះបញ្ចាំងពីការខិតខំព្យាយាមសិក្សារៀនសូត្ររាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីពង្រឹងសមត្ថភាព សុវត្ថិភាព និងឆ្លើយតបនឹងតម្រូវក្នុងតំបន់បេសកកម្ម។

ឧត្តមសេនីយ៍ទោ សែម រតនា បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារសំខាន់ក្នុងទិសដៅកសាងពង្រឹងសមត្ថភាព និងការធ្វើនវានុវត្តន៍ចំណេះដឹង និងចំណេះធ្វើដល់កម្លាំងមួកខៀវលើជំនាញបច្ចេកទេសថែទាំគ្រាប់រំសេវ និងគ្រឿងផ្ទុះ។ លោកឧត្តមសេនីយ៍ទោ ថា វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបនឹងការស្នើសុំពីអង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម