ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី កាត់ទោសដាក់ពន្ធនាគារអតីតនាយករដ្ឋមន្ត្រី Najib Razak
ប្រទេសម៉ាឡេស៊ីបានកាត់ទោសដាក់ពន្ធនាគារទៅលើអតីតនាយករដ្ឋមន្ត្រី Najib Razak រយៈពេល ១២ ឆ្នាំពីបទពុករលួយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី០២ ខែកុម្ភៈកន្លងទៅ ។
លោក Najib ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ត្រូវបានចោទប្រកាន់ថាមានពិរុទ្ធពីបទលាងលុយកខ្វក់ ការរំលោភបំពានអំណាច និងការចោទប្រកាន់ផ្សេងទៀតនៅឆ្នាំ ២០២០ ទាក់ទងនឹងរឿងអាស្រូវមូលនិធិ 1MDB ដែលមានលុយរាប់ពាន់លានដុល្លាររបស់អ្នកជាប់ពន្ធត្រូវបានលួចចេញពីប្រទេសម៉ាឡេស៊ី ។
លោក Najib បានបដិសេធឥតឈប់ឈរ ខណៈព្រះរាជអាជ្ញាចោទប្រកាន់ថាគាត់ និងសម្ព័ន្ធមិត្តរបស់គាត់បានប្រើប្រាស់ជាធនាគារ Piggybank ផ្ទាល់ខ្លួនដើម្បីគាំទ្រដល់ការរស់នៅដ៏ប្រណិតរបស់ខ្លួន ។ ទោះបីជាយ៉ាងណាអតីតនាយករដ្ឋមន្ត្រីរូបនេះបានដាក់ពាក្យស្នើសុំក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេស ដើម្បីកាត់បន្ថយការជាប់ពន្ធនាគាររបស់គាត់មកត្រឹម ៦ ឆ្នាំវិញ ខណៈការផាកពិន័យរបស់លោក ក៏ត្រូវបានកាត់បន្ថយមកត្រឹម ៥០ លានរីងហ្គីត ដែលស្មើនឹង ១០.៦ លានដុល្លារ ប៉ុន្តែការកាត់ទោសរបស់លោកនឹងត្រូវបន្ថែមមួយឆ្នាំ ប្រសិនបើមិនបានបង់ឲ្យពេញលេញមុន ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៨។
គួរបញ្ជាក់ថា មូលនិធិ 1MDB ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីលោក Najib ចូលកាន់តំណែងក្នុងឆ្នាំ ២០០៩។ រដ្ឋាភិបាលបានបូមប្រាក់សាធារណៈរាប់ពាន់លានដុល្លារចូលទៅក្នុងមូលនិធិមួយនេះ ដោយមានគោលបំណងដឹកនាំគំនិតផ្តួចផ្តើមជំរុញទីផ្សារដើម្បីជួយរដ្ឋាភិបាលក្នុងការជំរុញប្រទេសម៉ាឡេស៊ីឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានការប្រកួតប្រជែងខ្ពស់ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ