Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ផលិតមីស៊ីល ៥០ គ្រាប់ក្នុងតម្លៃ ៦៨.៤ លានដុល្លារឲ្យ តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តមេដឹកនាំថ្មី

បានផុស

នៅ

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រសួងការពារជាតិអាមេរិកបានកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនឧស្សាហកម្មការពារជាតិ Raytheon ក្នុងទំហំទឹកប្រាក់ ៦៨.៤ លានដុល្លារសម្រាប់ការផលិត និងបញ្ជូនកាំជ្រួចមីស៊ីលបាញ់ពីអាកាសមកដីចំនួន ៥០ គ្រាប់ទៅកាន់កោះតៃវ៉ាន់ ។ នេះបើយោងតាមចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី៣ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុនប្រព័ន្ធមីស៊ីល Raytheon, Tucson និង Arizona ទទួលបានលុយរួម ៦៨,៤២០,៣៩៦ ដុល្លារដើម្បីទិញសម្ភារៈផលិតសព្វាវុធ ក៏ដូចជាចែកចាយកាំជ្រួចមីស៊ីលយុទ្ធសាស្ត្របាញ់ពីអាកាសទៅដីប្រភេទ AGM-154 Block III C ចំនួន ៥០ គ្រាប់សម្រាប់ផ្គាប់ចិត្តទៅដល់រដ្ឋាភិបាលតៃវ៉ាន់ ខណៈការងារទាំងឡាយនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៨” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមសារព័ត៌មាន Taipei Times បានរាយការណ៍កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏ធ្លាប់បានអនុម័តការលក់អាវុធ និងឧបករណ៍នានាក្នុងទំហំទឹកប្រាក់សរុប ៣០០ លានដុល្លារដើម្បីជួយពង្រឹងប្រព័ន្ធព័ត៌មានយុទ្ធសាស្ត្ររបស់តៃវ៉ាន់ ហើយវាបានក្លាយជាការលក់ចុងក្រោយបំផុតដែលរដ្ឋាភិបាលលទីក្រុងវ៉ាស៊ីនតោន អនុម័តសម្រាប់ការពារដែនកោះមួយនេះ ។

ស្របពេលជាមួយគ្នានេះ ចិនក៏កំពុងតាមដានសកម្មភាពយ៉ាងដិតដល់ផងដែរ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែចាត់ទុកដែនកោះមួយនេះជាខេត្តរបស់ខ្លួន បើទោះបីជាគ្រប់គ្រងដោយឯករាជ្យពីចិនដីគោក ចាប់តាំងពីឆ្នាំ ១៩៤៩ មកក៏ដោយ ស្របពេលដែលតៃវ៉ាន់ក៏ទើបតែបោះឆ្នោតជ្រើសបានមេដឹកនាំថ្មីផងដែរ ។

ទន្ទឹមនោះ ទីក្រុងប៉េកាំងក៏ប្រឆាំងរាល់ទំនាក់ទំនងផ្លូវការរបស់រដ្ឋបរទេសជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិផងដែរ ហើយចាត់ទុកអធិបតេយ្យភាពរបស់ចិនលើដែនកោះមួយនេះមិនអាចប្រកែកបាននោះឡើយ ហើយជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់អាមេរិកទៅកាន់កោះតៃវ៉ាន់ក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ យោធាចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជិតកោះនេះ ដើម្បីជាការព្រមានទៅដល់ក្រុមផ្តាច់ខ្លួនតៃវ៉ាន់ និងមហាអំណាចបរទេស ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅ​កណ្ដាប់ដៃក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម