Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីមានសម្រស់ស្អាតបំផុតនៅចិន តាមពិតទទួលរងជំងឺដ៏កម្រមួយពិបាកព្យាបាលបំផុត

បានផុស

នៅ

មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮនូវរឿងរ៉ាវរបស់ Lan Nini ដែលជាក្មេងស្រីមានមុខមាត់ស្រស់ស្អាត។ ប៉ុន្តែផ្ទុយទៅវិញ នាងតូចកំពុងតែទទួលរងនូវជំងឺចម្លែកមួយ ហើយមានតែប៉ុន្មានករណីប៉ុណ្ណោះក្នុងពិភពលោក។ នាងត្រូវបានគេដាក់ឈ្មោះថា Angel on Earth បន្ទាប់ពីគ្រួសារសម្រេចចិត្តបង្ហោះឃ្លិបដែលចងក្រងឯកសារអំពីការអភិវឌ្ឍន៍របស់កូនស្រីពួកគេ​ រហូតធ្វើឲ្យអ្នក​​លេង​អ៊ីនធឺណិត​មានការអាណិតអាសូរនាងយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភព​ inf.news បានចុះផ្សាយពីកុមារីវ័យ៧ឆ្នាំ ខណៈនាងតូចទទួលការចាប់អារម្មណ៍នៅលើបណ្តាញសង្គមម្តងទៀត ពេល​ត្រឡប់​ទៅ​ស្រុក​កំណើត​ដើម្បី​ចូលរួមអបអរបុណ្យចូល​ឆ្នាំ​ចិន​ជាមួយ​ក្រុម​គ្រួសារ។ រូបរាងរបស់នាងមានភ្នែកធំមូលដូចតុក្កតា បបូរមាត់ក្រហមដូចក្រែមលាបមាត់ សក់វែងខ្មៅ ស្បែកសរលោង សម្រស់របស់នាងគឺដូចជាតួអង្គដែលចេញពីរឿងព្រេងនិទានចិន។

ទោះយ៉ាងណាក៏ដោយ ក្រៅពីទេវតាផ្តល់ភាពស្រស់ស្អាតដល់នាង គ្រូពេទ្យបានបញ្ចាក់ថា នាងក៏បានកើតមកជាមួយនឹងជំងឺដ៏កម្រមួយ។ ទោះបីជារាងកាយលូតលាស់ជារៀងរាល់ថ្ងៃជាមួយនឹងអាយុកាន់តែច្រើន ប៉ុន្តែ​ការ​ចងចាំ និង​ការ​អភិវឌ្ឍ​របស់​នាង​មិន​បាន​ធ្វើ​តាម​នោះ​ទេ។ ដោយសារជំងឺហ្សែន នៅពេលដែលហ្សែនរបស់ម៉ាក់ និងប៉ាមិនស៊ីគ្នា។ ជាលទ្ធផលកុមារដែលកើតមកនឹងមាន ការចុះខ្សោយនៃខួរក្បាល ដែលជាជំងឺសរសៃប្រសាទតាំងពីកំណើត។

ជាមួយគ្នានេះដែរ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិសម្ដែងការអាណិតដល់នាងតូចជាខ្លាំងថ្វីបើនាងមានសម្រស់ស្អាតខ្លាំងក៏ពិតមែន។ ប៉ុន្តែនាងជាក្មេងអភ័ពខ្លាំង អ្នកខ្លះបានយល់ឃើញថា នេះជារោគសញ្ញាទេវតា​ នៅពេលដែលនាងមានភាពស្រស់ស្អាតលើសពីមនុស្សសាមញ្ញ និងរីករាយពេញមួយថ្ងៃ ប៉ុន្តែ​ការ​អភិវឌ្ឍ​គំនិត​និង​អាកប្បកិរិយា​គឺ​យឺត។ នេះប៉ះពាល់ដល់ដំណើរការអភិវឌ្ឍធម្មតា ​ធ្វើឲ្យមនុស្ស​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ថា នាង​អាច​នឹង​ក្លាយ​ជា​គោលដៅ​ងាយ​ស្រួល​សម្រាប់​មនុស្ស​អាក្រក់​ក្នុង​សង្គម។

លើសពីនេះថែមទៀតមហាជនបញ្ចេញមតិ ដោយបានគិតដល់ថ្ងៃខាងមុខថាប្រសិនបើឪពុកម្តាយ និងជីដូនជីតារបស់អ្នកបានទទួលមរណៈភាព តើអ្នកណានឹងមើលថែក្មេងនៅពេលនោះ? ពលេនះសូម្បីតែការបរិភោគអាហារនាងមិនទាំងអាចធ្វើដោយខ្លួនឯងផង បើគ្មានគ្រួសារតើជីវិតនាងតូចនឹងទៅជាយ៉ាងណា?

យ៉ាងណាមិញ វេជ្ជបណ្ឌិតដែលព្យាបាលក្មេងស្រីមានសម្រស់ស្អាតដាច់គេរូបនេះក៏បាននិយាយផងដែរថា ដរាបណា Lan Ni Ni អាចមានការឆ្លើយតបដោយខ្លួនឯងចំពោះការរំញោចខាងក្រៅ ស្ថានភាពរបស់នាងអាចពន្យាពេលបាន​ហើយនេះជាការចាប់ផ្តើមដ៏ល្អសម្រាប់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្សែជីវិត Dan Lok ពីយុវជនមិនចេះអង់គ្លេស បរាជ័យរាប់ភ្លេច ក្លាយជាអ្នក​មានលើទឹកដី កាណាដា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៥ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម