Connect with us

ជីវិតកម្សាន្ដ

តារាប្រុស-ស្រី ល្បីៗ៤ដួងនេះ មានថ្ងៃកំណើតដូចគ្នា

បានផុស

នៅ

អាចនិយាយបានថា ជារឿងចៃដន្យ ខណ:នៅ ដើមខែកុម្ភ:នេះ គឺគេសង្កេតឃើញសិស្បករ-សិល្បការិនីចំនួន៤ដួង បានបង្ហាញភាពសប្បាយរីករាយ និងទទួលបានការជូនពរពីសំណាក់មហាជនអ្នកគាំទ្រដូចៗគ្នា ព្រោះពួកគេសុទ្ធតែមានថ្ងៃកំណើតក្នុងថ្ងៃទី០២ខែកុម្ភ:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការកត់សម្គាល់តារាប្រុស-ស្រីទាំង៤ដួងដែលមានថ្ងៃកំណើតដូចគ្នាហើយសុទ្ធសឹងជាអ្នកសិល្ប:មានឈ្មោះល្បីនិងមានរូបសម្រស់ស្រស់សង្ហានោះរួមមាន៖

១.តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម គឺកាលពីថ្ងៃទី០២ខែកុម្ភ: ឆ្នាំ២០២៤ គេឃើញនាងទទួលបានការជូនពរយ៉ាងច្រើនពីអ្នកគាំទ្រជាពិសេសគឺស្វាមីជាទីស្រលាញ់របស់នាងតែម្តង។

២. តារាប្រុសរូបសង្ហា Vj អាឡាស្កូ ក៏មិនខុសពីរៀមច្បងអ្នកនាង ខាត់ សុឃីម ដែរ ព្រោះលោកក៏ទទួលបានការជួនពរពីសំណាក់មហាជនអ្នកគាំទ្រនិងមិត្តភក្តិក្នុងរង្វង់សិល្ប:នាឱកាសថ្ងៃខួបកំណើតរបស់លោកផងដែរ។

៣. តារាសម្តែងលោក ឆឹម សក្កដា ក៏មានថ្ងៃកំណើតដូចតារា២ដួងខាងលើផងដែរ ខណ:ក្រៅតែទទួលបានការជូនពរពីអ្នកគាំទ្រគេក៏ឃើញគូរដណ្តឹងបណ្តូលចិត្តគឺអ្នកនាង ពេជ្រ សោភា បានផ្ញើសារជូនពរយ៉ាងផ្អែមល្ហែមដោយលើកឡើងថាHappy birthday មិត្តភក្តិជូនពរឱ្យជួបតែសំណាងល្អជួបមនុស្សល្អៗប្រាថ្នាអ្វីបានដូចបំណង។

៤.តារាសម្តែងកញ្ញា ទេព កញ្ញា ដែលជាតារាស្រីមានរូបសម្រស់ស្រស់ស្អាតនាងក៏មានថ្ងៃកំណើតដូចរៀមច្បងទាំង៣រូបខាងលើដែរ។ ក្នុងនោះ ក្រៅពីទទួលបានការជូនពរពីមហាជនតារាស្រីរូបនេះ ក៏ជូនពរខ្លួនឯងដែរថា Happy Birthday to Me (០២.០២.២០៤) កូនសូមគោរពអរគុណអ្នកមានគុណទាំងពីរដែលបានផ្ដល់កំណេីតដល់កូនរហូតមានថ្ងៃនេះ។

ទោះបីយ៉ាងណាកន្លងមក គេកត់សម្គាល់ឃើញមានតារាប្រុស-ស្រីមួយចំនួនទៀតក៏មានថ្ងៃកំណើតដូចគ្នាផងដែរ ខណ:ពួកគេតែងទទួលបានការគាំទ្រ និងជូនពរមហាជនពិសេសមនុស្សជាទីស្រលាញ់របស់ខ្លួនដូចគ្នា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម