ជីវិតកម្សាន្ដ
ថតរូបអាក្រាតកាយដូចគ្នាមែន តែ Kratae បដិសេធថា អត់បានចម្លងស្ទាយអ្នកណាទេ
រឿងរ៉ាវរវាងអ្នកគាំទ្រនិងអ្នកគាំទ្របានក្លាយជាបញ្ហាដ៏ក្ដៅគគុក បន្ទាប់ពីតារាចម្រៀងថៃ Kratae R-Siam បានបញ្ចេញនូវឈុតអាក្រាតកាយអត្ថន័យ Cupid ដើម្បីស្វាគមន៍ខែនៃសេចក្ដីស្រឡាញ់។ ប៉ុន្តែបែរជាត្រូវអ្នកលេងអ៊ីនធឺណិតរិះគន់ថា នាងចម្លងស្ទាយរបស់ Janie ទៅវិញ។
តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាចម្រៀងនិយមស្លៀកពាក់សិចស៊ីរូបនេះ បានបង្ហោះនូវឈុតអាក្រាតកាយ ដោយនាងពាក់ស្លាបពណ៌ក្រហម អមនឹងចំណងជើងដ៏ក្តៅគគុកថា “unleash your inner desire and ignite those fiery connection” មានន័យថា បញ្ចេញសេចក្តីប្រាថ្នាខាងក្នុងរបស់អ្នក ហើយបញ្ឆេះទំនាក់ទំនងដ៏ក្តៅគគុកទាំងនោះ”។
បន្ទាប់ពីរូបនាងផ្ទាល់បានបង្ហោះមិនទាន់បានប៉ុន្មាននាទីផង អ្នកគាំទ្រប្រុស-ស្រីជាច្រើន សម្រុកចូលមកបញ្ចេញមតិសរសើរនូវរាងរៅស្រឡូនស្អាត បើទោះបីជាយកដៃបិតបាំងដើមទ្រូងឬកន្លែងសំខាន់ណាមួយក៏ដោយ។ ក្នុងចំណោមអ្នកបញ្ចេញមតិសរសើរ ក្នុងនោះមានមហាជនផ្សេងទៀតបានបញ្ចាក់ច្បាស់ៗថា Kratae លួចចម្លងស្ទាយពីរៀមច្បងក្នុងវិស័យសិល្បៈថៃគឺ Janie Tienphosuwan ដែលទើបបង្ហោះរូបភាពអាក្រាតកាយមុននាងប៉ុន្មានថ្ងៃប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/1-3-1024x614.jpg)
យ៉ាងណាក៏ដោយ មិនរង់ចាំយូរនាំសៅហ្មងចិត្ត Kratae R-Siam បានមកឆ្លើយតបក្រោម Comment វិញថា រូបរាងរបស់នាងមានស្លាបក្រហមមិនដូចរបស់ Janie នោះទេ ព្រោះស្លាបទេវតាមានពណ៌ផ្សេងៗពីគ្នា។ ជាងនេះទៅទៀត នាងបានថតរូបមួយសន្លឹកនេះកាលពីចុងខែមករា ហើយរង់ចាំតែថ្ងៃបញ្ចេញ និងត្រៀមខ្លួនស្វាគមន៍ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។ ជាពិសេស ប្រធានបទដែលនាងបង្ហោះគ្មានន័យអីស៊ីជម្រៅ ក្រៅពីបែប Cupid បញ្ចាក់ពីក្ដីស្រលាញ់នោះទេ។ ប៉ុន្តែប្រហែលជារឿងចៃដន្យ ដែលនាងនិងអ្នកម្ដាយកូនមួយ Janie មានគំនិតថតដូចគ្នា ប៉ុន្តែនាងក៏សូមបញ្ចាក់ថា អត់បានចម្លងស្ទាយអ្នកណាទេ។
ទោះបីជារឿងនេះត្រូវបានគេនិយាយច្រើនថា ចម្លងស្ទាយគ្នាក៏ពិតមែន ប៉ុន្តែងាកទៅកាន់រៀមច្បងស្រីម្នាក់ទៀតក្នុងវិស័យកម្សាន្ត Ploy Chermarn បានបញ្ចេញមតិសរសើរពីសម្រស់ Kratae ទាំងភ្ញាក់ផ្អើលថា អូព្រះ! មិនទាន់ដល់ខែមេសាផង ហ៊ានបញ្ចេញឈុតក្ដៅរោលរាលទៅហើយ។ ស្អាតខ្លាំងៗណាស់!
សូមជម្រាបដែរថាកាលពីថ្ងៃទី ០១ ខែកម្ភៈ អ្នកម្ដាយកូនមួយ Janie បានបង្ហោះរូបភាពដែលធ្វើឲ្យកក្រើកទាំងវិស័យសិល្បៈនិងទស្សនិកជនជាច្រើនមិននឹកស្មានថា នាងហ៊ានដល់ថ្នាក់អាក្រាតកាយ បង្ហាញរាងរៅដ៏ស្រឡូនចែកជូនដល់ភ្នែកជាច្រើនគូក្នុងបណ្ដាញអ៉ិនធើណេត។ ស្របពេលដែលពាក្យចចាមអារ៉ាមលែងលះស្វាមី ក៏កំពុងត្រូវបានទស្សនិកជនតាមដានយ៉ាងខ្លាំងផងដែរ៕
រូបភាពខាងក្រោមជារូបដែលតារាថៃ Janie បង្ហោះប៉ុន្មានថ្ងៃមុន
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-218-820x1024.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-219-1024x614.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/02/image-220-1024x614.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីជំនួញកែភេទថៃ Anne បង្ហោះសារទាំងក្រេវក្រោធ ចំអកអ្នកចាក់ពីក្រោយខ្នងរឿងកម្មវិធីបវរកញ្ញាចក្រវាល
ចុចអាន៖តារាថៃ Janie បង្ហោះរូប៣សន្លឹកអាក្រាតកាយ ផ្អើលបណ្ដាញសង្គម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?