ព័ត៌មានអន្ដរជាតិ
UN ព្រមានថា របបយោធាមីយ៉ាន់ម៉ានឹងទទួលរងផលវិបាកធ្ងន់ធ្ងរ
អង្គការសហប្រជាជាតិបានប្រាប់របបយោធាមីយ៉ាន់ម៉ាថា “សិទ្ធិនៃការប្រមូលផ្តុំដោយសន្តិវិធីត្រូវតែគោរពឲ្យបានពេញលេញ”។
នៅក្នុងការនិយាយទូរស័ព្ទ ប្រេសិតពិសេសរបស់ UN លោកស្រី Christine Schraner Burgener បានព្រមានថា “ការឆ្លើយតបដៃធ្ងន់ក្នុងទម្រង់ណាមួយ ទំនងជាមានផលវិបាកធ្ងន់ធ្ងរ”។
បណ្តាញអ៊ីនធើណិតនៅមីយ៉ាន់ម៉ាបានស្តារឡើងវិញនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានកាត់ផ្តាច់អស់រយៈពេលពីរយប់។
របបយោធាបានប្លុកបណ្តាញអ៊ីនធើណិតជាប្រចាំ ដើម្បីព្យាយាមរារាំងការប្រឆាំងចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។
ការព្រមានរបស់លោកស្រី Schraner Burgener បានធ្វើឡើងក្នុងអំឡុងពេលនៃការនិយាយទូរស័ព្ទកាលពីថ្ងៃចន្ទជាមួយលោក Soe Win អនុប្រធានរបស់របបយោធា។
ប្រេសិតពិសេសរូបនេះបានសង្កត់ធ្ងន់ថា ការកាត់ផ្តាច់អ៊ីនធើណិតគឺជាការបំផ្លាញគោលការណ៍ប្រជាធិបតេយ្យស្នូល។
ក្រុមអ្នកតវ៉ាបានចេញក្រៅម្តងទៀតកាលពីព្រឹកថ្ងៃអង្គារ ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថាមាន ការប្រមូលផ្តុំក្រុមតូចៗ។
ពួកគេបាននិងកំពុងលើកទឹកចិត្តដល់មន្រ្តីរដ្ឋការឲ្យចូលរួមក្នុងចលនាមិនស្តាប់បង្គាប់ស៊ីវិលនៅក្នុងទីក្រុង យ៉ាំងហ្គោន។
មុននេះ អាជ្ញាធរយោធាបានប្រកាសដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលប្រឆាំងមេដឹកនាំរដ្ឋប្រហារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ