Connect with us

ព័ត៌មានជាតិ

ប្រធានពេទ្យសត្វខេត្តកំពង់ចាម៖ ការប្រមូលថវិកាតាមរយៈភ្នាក់ងារពេទ្យសត្វ គឺបង់ជូនរដ្ឋ ពុំមែនយកដាក់ហោប៉ៅឡើយ

បានផុស

នៅ

លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រមូលចំណូលថវិកាតាមរយៈមន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ហៅកាត់(ភ្នាក់ងារពេទ្យសត្វ)នោះ ដើម្បីយកទៅបង់ជូនរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោល គឺពុំមែនយកមកដាក់ហោប៉ៅខ្លួនឯងឡើយ។

This image has an empty alt attribute; its file name is image-229.png
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញដដែល បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការប្រមូលចំណូលលើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិត​ផល​មានដើមកំណើតពីសត្វ នៅតាមក្រុង ស្រុក រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច លេខ ០៥៨សសរ ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារប្រមូលចំណូល អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួន ១០រូប។

លោកបន្តថា ជារៀងរាល់ខែ ភ្នាក់ងារប្រមូលចំណូលទាំង ១០រូបនេះ មានកាតព្វកិច្ច ដើរប្រមូលសោហ៊ុយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ មកបង់នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្តកំពង់ចាម តាមប្រកាសលេខ ១០១៣ សហវ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ លោក នង ម៉េងហ៊ាង បានអះអាងថា ការប្រមូលចំណូលបង់ជូនរដ្ឋនេះ គឺមន្ត្រីជំនាញ បានអនុវត្តស្របតាមកិច្ចសន្យាចំពោះអាជីវករពិឃាតសត្វ គោ ក្របី ជ្រូក និងបក្សី ពោល គឺតាមច្បាប់កំណត់ប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ ដើម្បីធ្វើការគ្រប់គ្រងម្ចាស់វិនិយោគអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ការជំរុញដល់អ្នកពាក់ព័ន្ធ ក្នុងសេវាកម្មនេះឱ្យយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា និងសៀវភៅបន្ទុក។ ដោយឡែក ចំពោះម្ចាស់អាជីវកម្មសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ អនុវត្តផ្ទុយពីសេចក្ដីណែនាំនេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន៕

អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥៥ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម