Connect with us

ព័ត៌មានជាតិ

អ្នកជំនាញផ្នែកសុខភាព ស្នើឱ្យទប់ស្កាត់ការផ្សព្វផ្សាយបារីអេឡិចត្រូនិក តាមបណ្ដាញសង្គមនានា

បានផុស

នៅ

នាយកអង្គការចលនាសុខភាពកម្ពុជា បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់ការផ្សព្វផ្សាយប្រភេទបារីអេឡិចត្រូនិក នៅតាមបណ្ដាញសង្គមនានា ដើម្បីកាត់បន្ថយចំនួនអ្នកប្រើប្រាស់។ បើតាមអ្នកជំនាញដដែល កត្តាដែលយុវជន សិស្សានុ-សិស្សមួយចំនួន នៅតែបន្តប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមទីសាធារណៈផ្សេងៗ បណ្ដាលមកពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ មានកើនឡើងច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូលការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អចល័ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។

លោក មុំ គង់ នាយកអង្គការចលនាសុខភាពកម្ពុជា បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ថា កត្តាដែលយុវជន សិស្សានុ-សិស្សមួយចំនួន នៅក្នុងប្រទេសកម្ពុជា នៅតែបន្ត ប្រើប្រាស់ប្រភេទបារីអេឡិចត្រូនិក គឺបណ្ដាលមកពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដែលនាំធ្វើឱ្យយុវជន សិស្សានុ-សិស្សមួយចំនួន ញៀនកាន់តែចង់ប្រើប្រាស់ តាមរយៈការរចនាបារីអេឡិចត្រូនិកទាំងនោះ ចេញជារូបរាងផ្សេងៗ ដើម្បីទាក់ទាញចិត្តអ្នកប្រើប្រាស់ ដោយពួកគេមិនដឹងថា ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

លោក មុំ គង់ មានប្រសាសន៍បន្តថា  ប្រភេទបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផលអេចឈ៍ ធី ភី  (HTP-Heated Tobacco Product) គឺវាប៉ះពាល់សុខភាពរបស់កុមារ និងយុវជន ទៅលើផ្នែកខួរក្បាល សួត និងថ្លើម និងធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ ពីព្រោះប្រភេទបារីទាំងនោះ វាមានផ្ទុកសារធាតុនីកូទីន និងក្រុមលោហៈធ្ងន់ ដូចជា៖ នីកែល និងសំណប៉ាហាំង ជាដើម។

លោក មុំ គង់ បានញ្ជាក់ទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រភេទបារី អេឡិចត្រូចនិកទាំងនោះ លោកស្នើឲ្យក្រសួងពាក់ព័ន្ធ ដូចជា៖ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ត្រូវធ្វើយ៉ាងណារួមគ្នាហាមឃាត់ និងបិទការផ្សព្វផ្សាយប្រភេទបារីអេឡិចត្រូនិកទាំងនោះ នៅតាមបណ្ដាញសង្គមនានា ដូចជា៖ ហ្វេសប៊ុក TikTok, Instagram ឱ្យអស់តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យប៉ះពាល់សុខភាព និងធនធានមនុស្ស ក្នុងសង្គមជាតិ។

ក្រសួងសុខាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានខាងលើ បានបង្ហាញការព្រួយបារម្ភ ចំពោះផលិតផលបារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ភាគច្រើនមានរចនាបទយ៉ាងស្រស់ស្អាតមានភាពទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមានជនឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី និងជាផលិតផលមានសុវត្ថិភាពជាង បារីធម្មតា ផ្ទុយទៅវិញ បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចស្ប៉ូ ធី ភី ពិតជាមានផលប៉ះពាល់ ដល់សុខភាព និងបង្កគ្រោះថ្នាក់ដល់សង្គម។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដងនូវផលិតផលខាងលើនេះ និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម