Connect with us

KPT+

ហេតុផល ៧ យ៉ាង​ដែល​យើង​មិន​ទាន់​អាច​ក្លាយ​ជា​សេដ្ឋី​បាន

បានផុស

នៅ

ខណៈ​ពេល​ដែល​ប្រាក់​មិន​ទិញ​សុភមង្គល​បាន​មែន​ ​តែ​ភាគច្រើន​គេ​ជឿ​ថា វា​អាច​ទិញ​បរិយាកាស​មួយ​ដែល​ប្រសើរ​ មិន​សូវ​មាន​ភាព​តានតឹង​ និង​បំពេញ​ប្រាថ្នា​បាន​ច្រើន​ដល់​មនុស្ស​អ្នក​ណា​ក៏​​ចង់​ក្លាយ​ជា​មហាសេដ្ឋី​ដែរ ។

ប៉ុន្តែ​គ្មាន​អ្វី​ងាយស្រួល​ទេ! ការ​​ក្លាយ​ជា​សេដ្ឋី​ ក៏​ត្រូវ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​និង​ដឹង​ពី​មូលហេតុ​ដែល​​មនុស្ស​ភាគ​តូច​ប៉ុណ្ណោះ​ដែល​អាច​​សម្រេច​គោលដៅ​នេះ​បាន៖

១. គ្មាន​អ្នកណា​ណែនាំ​យើង​ក្លាយ​ជា​អ្នក​មាន​ទេ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើង​ត្រូវ​ព័ទ្ធជុំវិញ​ជាមួយ​មនុស្ស​អវិជ្ជមាន។ អ្វី​ដែល​សំខាន់ យើង​ត្រូវ​ស្វែងរក​នរណា​ម្នាក់​ដែល​យើង​អាច​ជឿ​ទុកចិត្ត​បាន ​ដែល​នឹង​ជួយ​ដឹកនាំ​យើង​ក្នុង​ទិសដៅ​ត្រឹមត្រូវ។

មនុស្ស​ដែល​យើង​ទុកចិត្ត​បំផុត ​គួរ​តែ​ជា​មនុស្ស​ដែល​ជំរុញ​យើង​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

២. ហា៊ន​លះបង់

ប្រសិន​បើ​យើង​មិន​អាច​លះបង់​បាន​ដូចជា​ការ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ​ឬ​ចេញ​ទៅ​ក្រៅ​និង​ជប់លៀង​ ហើយផ្ដោត​លើ​អាជីព​របស់​យើង​ទេ​ យើង​គ្មាន​ថ្ងៃ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កំពុង​ស្វែងរក​ឡើយ។

៣. កុំខ្លាច​បរាជ័យ

យើង​នឹង​បរាជ័យ​ ហើយ​ធ្វើ​ឲ្យមាន​កំហុស​ ត្រូវ​រៀន​ដើម្បី​ជម្នះ​វា។ ប្រសិនបើ​យើង​ខ្លាច​ការ​បរាជ័យ​ យើង​មិន​អាច​យក​ឈ្នះ​បាន​ឡើយ។

៤. គោលដៅ​ច្បាស់

បើ​យើង​មិន​មាន​គោលដៅ​ច្បាស់លាស់​នៅ​ក្នុង​ចិត្ត​ និង​ជំហាន​សកម្មភាព​ច្បាស់លាស់​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ​ទេ​ យើង​មិន​អាច​ក្លាយ​ជា​សេដ្ឋី​ឡើយ។ ចំណាយ​ពេល​ធ្វើ​ផែនការ​និង​ធ្វើ​ឲ្យ​ត្រូវ។

៥. កុំ​ទម្លាប់​គិត​ថា​មនុស្ស​ផ្សេង​​ជោគជ័យ​តែ​មិនមែន​យើង

ជឿ​ថា​យើង​អាច​ជោគជ័យ។ ស្រមៃ​មើល​ខ្លួនឯង​ថា​ជា​បុរស​ឬ​ស្ត្រី​ជោគជ័យ​ដែល​យើង​ធ្លាប់​ច្រណែន។ ប្រសិនបើ​យើង​ស្រមៃ​ខ្លួនឯង​ថា ​ជា​ជោគជ័យ​របស់​សេដ្ឋី​ ហើយ​ជឿជាក់​ថា​វា​អាច​កើតឡើង​ នោះ​គឺ​ជា​ជំហាន​មួយ​ដែល​ខិត​ទៅ​ជិត​គោលដៅ​របស់​យើង​ហើយ។

៦. ឈប់​គិត​ថា​សាវតារ​ឬ​ទីតាំង​រស់នៅ កំពុង​រារាំង​ជោគជ័យ​របស់​យើង

គ្មាន​អ្វី​អាច​រារាំង​យើង​​ពី​ភាព​ជោគជ័យ​បានទេ។ ត្រូវ​បង្វឹក​ចិត្ត​ខ្លួនឯង​ឲ្យ​និយាយ​ថា៖ គ្មាន​អ្វី​អាច​រារាំង​យើង​ ពី​ភាព​ជោគជ័យ​បាន​ទេ។

៧.កុំ​ដើរ​ចូល​ក្រុម​មនុស្ស​ខុស

មនុស្ស​នៅ​ជុំវិញ​គួរ​តែ​ជា​ប្រព័ន្ធ​គាំទ្រ​របស់​យើង។ ពួកគេ​គួរ​តែ​ជា​មនុស្ស​នៅ​ទីនោះ​ សម្រាប់​ជំរុញ​យើង​ ហើយ​រក្សា​ភាព​វិជ្ជមាន​និង​ផ្ដោត​អារម្មណ៍​លើ​យើង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា

ចុចអាន៖មនុស្ស​ជោគជ័យ​ធ្វើអ្វី​ខ្លះ រាល់​ពេល​ពួកគេ​បាក់ទឹកចិត្ត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១ ថ្ងៃ មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម