ព័ត៌មានជាតិ
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែថ្មីដេកស្លាប់ក្នុងប៉ុស្តិ៍
មានការភ្ញាក់ផ្អើលមួយនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ដោយលោកនាយប៉ុស្តិ៍នគរបាលឃុំស្រែថ្មីបានដេកស្លាប់នៅក្នុងប៉ុស្តិ៍ម្នាក់ឯងដែលសមត្ថកិច្ចបានសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក នៅក្នុងប៉ុស្តិ៍នគរបាលស្រែថ្មី ក្នុងភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដែលបានចុះទៅពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ឋានវរសេនីយ៍ត្រីអត្តលេខ៤៥៧៧០. ឈ្មោះ កែវ សុផង់ អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ែនសុខនី អាយុ ៥៣ឆ្នាំ មាន កូន៧នាក់រស់នៅក្នុងភូមិគល់គប់ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលកើតហេតុក្នុងវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ នេះជនរងគ្រោះកំពុងតែនិយាយអាយកូម (វិទ្យុទាក់ទង)ជាមួយលោកអធិការនៅក្នុងបន្ទប់ម្នាក់ឯងដែលបិទគន្លឹះខាងក្នុងជាប់ ។ លុះព្រឹកឡើងមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់បានទៅដាក់លោកមេប៉ុស្តិ៍ឲ្យភ្ញាក់ឡើងដើម្បីទៅប្រជុំនៅអធិការនគរបាលស្រុករលារប្អៀរ តែមិនឃើញមានការឆ្លើយតប គាត់ក៏មើលពីក្រៅទៅក្នុងបន្ទប់បានឃើញជនរងគ្រោះដេកស្លៀកខោខ្លីខ្លួនទទេនៅលើប៉ៅអ៊ី។ ដោយមានការសង្ស័យក៏បានជម្រាបទៅលោកមេឃុំនិងក្រុមប្រឹក្សាឃុំស្រែថ្មីនិងលោកនាយរង។

ក្រោយមកក៏មានការគាស់បង្អួចចូលទៅមើលទើបដឹងថាលោកមេប៉ុស្តិ៍បានដេកស្លាប់នៅលើប៉ៅអ៊ីមិនដឹងតាំងពីពេលណាទេ ។
ដោយឡែកតាមការធ្វើកោសល្យវិច័យពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យនិងចៅក្រមតុលាការខេត្តកំពង់ឆ្នាំង បានដាក់ការសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ចន្លោះពីម៉ោង២ទៅម៉ោង៣ទាបភ្លឺ អាចជាការលើសឈាម បានដាច់សរសៃឈាមស្លាប់ ព្រោះជនរងគ្រោះមានជំងឺលើសឈាម និងកំពុងតែលេបថ្នាំជាប្រចាំផងដែរ ។

ក្រោយពីបានពិនិត្យរួចមកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកតាមរថយន្តរបស់ស្នងការនគរបាលខេត្ត យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ឈៀង ថារិទ្ធ





-
សន្តិសុខសង្គម២៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង