ព័ត៌មានជាតិ
លោក ស៊ីន ចាន់សិរីវុត្ថា៖ ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ពីវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ឆាប់ៗនេះ
ក្រុមហ៊ុនអាកាសចរណ៍ឡាវនឹងធ្វើការហោះហើរត្រង់ឡើងវិញពី វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/3-3-1024x614.jpg)
អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញលិខិតផ្តល់ការអនុញ្ញាតសម្រាប់ការហោះហើរតាមសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវរួចរាល់ហើយដែរ។
ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏ធ្លាប់បានធ្វើការហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលទសវត្សរ៍២០០០ តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះ ត្រូវបានផ្អាកមួយរយៈ។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ឡាវ បានប្រើប្រាស់សិទ្ធិហោះហើររបស់ខ្លួនលើកំណាត់ផ្លូវនេះ ជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Codeshare agreement) តែទោះជាក្នុងស្ថានភាពណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ នៅតែបន្តការហោះហើរត្រង់រវាង ហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-ហ្លួងព្រះបាង ដោយប្រើប្រាស់យន្តហោះប្រភេទ ATR 72 ដែលមានចំនួនជើងហោះហើរប្រមាណ ៣ជើង ក្នុងមួយសប្តាហ៍។
លោក សិរីវុត្ថា បានបន្តទៀតថា ក្នុងរយៈពេលវែង ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏មានគម្រោងនឹងធ្វើការតភ្ជាប់ផ្លូវហោះហើរទៅកាន់ខេត្តព្រះសីហនុផងដែរ។
អ្នកនាំពាក្យ បានរំលឹកថា នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ជាមួយលោក ថង លុនស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុង
ឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/photo_2024-02-05_12-56-13-1024x650.jpg)
ក្នុងឱកាសនោះ សម្តេចធិបតី បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការតភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងចន្ទន៍-ភ្នំពេញ។ ជាមួយគ្នានោះដែរ លោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”។
ចំណែកនៅក្នុងដំណើរទស្សនៈកិច្ចជាផ្លូវការរបស់លោក ថោង ខុន អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីខែមីនា ឆ្នាំ២០២៣ កន្លងមកក៏បានជំរុញឱ្យភាគីឡាវ បើកការហោះហើរត្រង់ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ វិញផងដែរ។ ដោយពិនិត្យឃើញគ្រប់យ៉ាងបានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះវិស័យទេសចរណ៍ ក៏មានការរីកចម្រើនជាបន្តបន្ទាប់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានសម្រេចចិត្តធ្វើការហោះត្រង់ឡើងវិញ វៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍ ដែលគ្រោងចាប់ផ្តើមហោះនាថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ខាងមុខតទៅ ដោយក្នុងមួយសប្តាហ៍ មានចំនួន៣ជើង គឺថ្ងៃអង្គារ-ព្រហស្បតិ៍ និងសៅរិ៍ ដោយប្រើយន្តហោះ Air Bus320 ឬ ATR 72។
គួរបញ្ជាក់ផងដែរថា ឡាវគឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកទស្សនៈកិច្ចកម្សាន្តនៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ ២០២៣ ដោយមានចំនួនសរុបជាង ៣៧ម៉ឺននាក់ កើនឡើងរហូតដល់ទៅ៣០២%។ ក្រុមហ៊ុនអាកាសចរណ៍ឡាវជឿជាក់ថា ភ្ញៀវទេសចរកម្ពុជា និងភ្ញៀវទេសចរបរទេស នឹងចូលរួមគាំទ្រដល់ការហោះហើរត្រង់នេះ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?