កីឡា
Antonia ជាកីឡាការិនីក្រិកម្នាក់គត់ឈ្នះខ្សែក្រវាត់ពិភពលោក K-1
Antonia Prifti ជាកីឡាការិនីក្រិកដំបូងគេបង្អស់ដែលបានឈ្នះខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកទម្ងន់៥២គីឡូក្រាមក្នុងស្ថាប័ន K-1 ក្រោយយកឈ្នះកីឡាការិនីជប៉ុន Kana Morimoto កាលពីខែមិថុនា ឆ្នាំ២០២៣។
Antonia Prifti ដែលកើតថ្ងៃទី១០ ខែសីហា ឆ្នាំ២០០១ បច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់ K-1 Flyweight និងកំពុងឈរចំណាត់ថ្នាក់លេខ៦ ក្នុងបញ្ជីកីឡាការិនីឃីកបុកសុីងល្អបំផុតក្នុងប្រភេទទម្ងន់ ៥៧.៥គីឡូក្រាម។ នាងបានចាប់ផ្តើមការហ្វឹកហាត់ប្រដាល់សេរីនៅអាយុ១២ឆ្នាំក្នុងក្លិប Fight Club Galatsi ជាមួយគ្រូបង្វឹកលោក Ioannis Thefoanous។
កីឡាការិនីរូបនេះបានឈ្នះការប្រកួតមិនអាជីព (ស្ម័គ្រចិត្ត) ចំនួន៤១ដង បន្ទាប់ពីចាប់អាជីពប្រដាល់កាលពីឆ្នាំ២០១៩។ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ Prifti បានយកឈ្នះកីឡាការិនី Katia Telitsenko នៅក្នុងកម្មវិធី Solybar Summer Fights។ នៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២១ រូបនាងបានធ្វើដំណើរទៅប្រទេសអុីតាលី ដើម្បីប្រកួតជាមួយកីឡាការិនី Alessia Coluccia ក្នុងប្រកួតដណ្ដើមខ្សែក្រវាត់ ISKA Muay Thai ទម្ងន់៥៧គីឡូក្រាម ប៉ុន្តែរូបនាងបានចាញ់ការប្រកួតនោះ។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ កីឡាការិនី Prifti បានប្រកួតជាមួយកីឡាការិនី Hélène Connart ក្នុងព្រឹត្តិការណ៍ Thaiboxing Discovery ស្ថិតក្រោមច្បាប់ K-1 នៅទីក្រុង Wavre ប្រទេសបែលហ្សិកដោយទទួលបានជ័យជម្នះដោយពិន្ទុ។ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាងបានប្រកួតជាមួយកីឡាការិនី Chellina Chirino នៅសង្វៀន Enfusion 114 ក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់ ជាលទ្ធផលបានត្រឹមស្មើគ្នា។ បន្ទាប់មករូបនាងក៏មានឱកាសប្រកួតជាមួយ Alessia Coluccia ម្តងទៀតដើម្បីដណ្ដើមខ្សែក្រវាត់ ISKA អឺរ៉ុប៥៧គីឡូក្រាមទំនេរនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែបានបរាជ័យទៀត។
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ Prifti ប៉ះកីឡាការិនីអាល្លឺម៉ង់ Schahrsad Shahmirzadi ដើម្បីដណ្ដើមខ្សែក្រវាត់ WKU K-1 World ទម្ងន់៥៧គីឡូក្រាមដោយនាងបានផ្ដួលឲ្យដៃគូក្នុងទឹកទី២។ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នាងត្រូវបានរៀបចំឲ្យប្រកួតជាមួយកីឡាការិនីជប៉ុន Kana Morimoto ដើម្បីដណ្ដើមខ្សែក្រវាត់ K-1 Women’s Flyweight ទម្ងន់៥២គីឡូក្រាម។ ជាលទ្ធផល នាងបានឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ។ នោះហើយជាពេលដែលនាងទទួលបានខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក។
សម្រាប់ប្រវត្តិប្រដាល់ឃីកបុកស៊ីង រូបនាងបានឡើងសង្វៀនចំនួន២៥ដងក្នុងនោះឈ្នះ២២ ចាញ់២ និងស្មើ១ ហើយក៏ធ្លាប់ប្រកួតគុនចម្រុះ៣លើកគឺឈ្នះ២ និងចាញ់១។
ឥឡូវនេះ Priftit ជាបេក្ខភាព១រូបក្នុងចំណោមបេក្ខនារី១៦រូបទាំងពិភពលោកដែលត្រូវប្រកួតជុំផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ K-1 World MAX 2024 Super Welterweight នៅខែមីនា ឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស។
សមិទ្ធផលធំៗដែលកីឡាការិនីរូបនេះសម្រេចបានកាលពីឆ្នាំ២០២៣៖
- ឈ្នះក្រវាត់ K-1 Women’s Flyweight ទម្ងន់២៥គីឡូក្រាម
- ឈ្នះជើងឯក World Karate and Kickboxing Union
- ឈ្នះពានកីឡាការិនីល្អប្រចាំឆ្នាំដែលរៀបចំដោយ Beyond Kickboxing
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា