Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានយុវវ័យដើរដាច់យប់ប្រយ័ត្នខ្លួន ក្រោយលេចគ្រឿងញៀនទម្រង់ជាស្ករគ្រាប់

បានផុស

នៅ

នាយកដ្ឋានសេវាវេជ្ជសាស្រ្ត (NBDC) ក្នុងប្រទេសថៃ បានចេញសេចក្ដីព្រមានដល់ឪពុកម្ដាយឲ្យតាមដានកូន ខណៈគ្រឿងញៀនប្រភេទថ្មីរូបរាងជាស្ករគ្រាប់ កំពុងវាយលុកលើស្រទាប់យុវវ័យដែលចូលចិត្តដើរលេងដាច់យប់ឬជប់លៀង។ ស្របពេលដែលថ្នាំប្រភេទនោះ​ អាចនឹងបង្កគ្រោះថ្នាក់​ ធ្វើសកម្មភាពលើចិត្ត និងសរសៃប្រសាទឈានដល់​ផល​វិបាក​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Thaiger បានដកស្រង់សម្ដីរបស់លោកឧត្តមសេនីយ៍ឯក Phanurat Lakboon អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀននៃ ONCB ថា Party lollipops ឬ drunk lollipops គឺជាឈ្មោះរបស់ស្ករគ្រាប់គ្រឿងញៀននេះ ដែលត្រូវបានលក់ដោយបើកចំហនៅលើបណ្តាញទំនាក់ទំនងអ៉ិនធើណេត បន្ទាប់ពីមានការបង្រ្កាបដោយអាជ្ញាធរលើគ្រឿងញៀនដទៃទៀត។​

ក្នុងនោះ លោកឧត្តមសេនីយ៍ឯកបានបញ្ចាក់ទៀតថា ឆ្លងកាត់ការធ្វើតេស្តលើការប្រែប្រួលចំនួនបួននៃស្ករគ្រាប់ទាំងនេះដោយវិទ្យាស្ថានវិភាគ និងសេវាកម្មបច្ចេកទេសរបស់ ONCB បានរកឃើញថា មួយជាសារធាតុ nimetazepam និង tramadol ដែលមានផ្ទុក ketamine និង tramadol និងមួយទៀតជាសារធាតុ flunitrazepam ។

ឧត្តមសេនីយ៍ឯក Phanurat Lakboon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯករូបនេះបាននិយាយបន្តទៀតថា ពេលញ៉ាំស្ករគ្រាប់នេះភ្លាម សារធាតុដែលបានរៀបរាប់ខាងលើ វានឹងបញ្ចេញឥទ្ធិពលផ្លូវចិត្តក្នុងទម្រង់ជាច្រើនដូចជា ភ្ញោចអាម្មណ៍, ធ្វើឲ្យយល់សប្តិអាក្រក់, ស្ងប់ស្ងាត់ចម្លែកនិងធ្លាក់ទឹកចិត្ត, ធ្វើឲ្យអ្នកប្រើមានការងឿងឆ្ងល់ មានភាពសប្បាយរីករាយខុសប្លែក​ ប៉ុន្តែវាអាស្រ័យលើធាតុផ្សំនៅក្នុងស្ករគ្រាប់ផងដែរ។ ដូច្នេះហើយ វាមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នកទេសចរពេលយប់​ រួម​ទាំង​ក្រុម​មនុស្ស​ដែល​ចូល​ចិត្ត​ជប់លៀង​ក្នុង​តំបន់​ឯកជន​ ទាំងជនជាតិថៃ និងជនបរទេស ហើយទំនងជារីករាលដាលយ៉ាងទូលំទូលាយ ដែលមិនមែនជាស្ថានភាពល្អ។ ដោយសារតែការប្រើប្រាស់ថ្នាំច្រើនប្រភេទក្នុងពេលតែមួយ រួមជាមួយនឹងការផឹកស្រា វាអាច​នឹងបណ្ដាល​ឲ្យមាន​ជំងឺ​ខ្សោយ​បេះដូង​រហូត​ដល់​ស្លាប់ភា្លមៗ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក Phanurat បានសំណូមពរដល់ឪពុកម្ដាយ សូមឲ្យប្រុងប្រយ័ត្ននៅពេលទិញ lollipops ឬស្ករគ្រាប់ឲ្យកូនៗទទួលទាន។ ម្យ៉ាងទៀត លោកក៏ណែនាំឲ្យសង្កេតមើលអាកប្បកិរិយារបស់កូនៗ ឬសមាជិកគ្រួសារជាប្រចាំ។ ប្រសិនបើរកឃើញអាកប្បកិរិយាមិនប្រក្រតី​ ដូចជាការចំណាយប្រាក់ដើម្បីបញ្ជាទិញទំនិញតាមអ៊ីនធឺណិត ឬរកឃើញវត្ថុសង្ស័យ ប្រញាប់​ប្រាប់ពួកគេតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម