Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន គំរាមប្រើកម្លាំងកម្ចាត់អ្នកចង់បំបែកប្រទេសជាតិ

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Eduardo Ano បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលហ្វីលីពីនប្រុងជើងការរួចជាស្រេចក្នុងការប្រើប្រាស់ “សិទ្ធិអំណាច និងកងកម្លាំង” ប្រឆាំងរាល់ការប៉ុនប៉ងបំបែកប្រទេសជាតិ បន្ទាប់ពីអតីតប្រធានាធិបតីលោក Rodrigo Duterte គំរាមផ្ដាច់ដែនកោះភាគខាងត្បូងមួយចំនួនចេញពីប្រជុំកោះដែលនៅសេសសល់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ ។

លោក Eduardo Ano
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ano បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចិញ្ចឹមចិត្តណាមួយដើម្បីបំបែកប្រទេសហ្វីលីពីននឹងត្រូវប៉ះរលាកដោយកម្លាំងរដ្ឋាភិបាល ហើយរដ្ឋាភិបាលជាតិនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួនដើម្បីបង្ក្រាប ក៏ដូចជាបញ្ឈប់រាល់ការប៉ុនប៉ងដើម្បីផ្តាច់សាធារណរដ្ឋហ្វីលីពីននោះទេ ហើយការ​អំពាវនាវ​ឲ្យ​មាន​ការធ្វើ​អបគមន៍ នឹងក្លាយជារឿងញែក​កិច្ច​ព្រម​ព្រៀង​សន្តិភាព​របស់​រដ្ឋាភិបាល​ជាមួយ​អតីត​ក្រុម​បំបែក​ខ្លួន” ។

លោក Duterte បានអំពាវនាវឲ្យមានឯករាជ្យភាពនៃកោះ Mindanao ដែលជាស្រុកកំណើតរបស់អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ខណៈដែលចំណងមិត្តភាពរបស់លោកជាមួយប្រធានាធិបតី Ferdinand Marcos Jr បានប្រទាំងប្រទើសក្នុងសប្តាហ៍នេះ ជុំវិញការខ្វែងគំនិតដាក់គ្នាទាក់ទិនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។

លោក Rodrigo Duterte (ឆ្វេង) និងលោក Ferdinand Marcos Jr (ស្ដាំ)

លោក Marcos បាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៧ គឺសំដៅបន្ធូរបន្ថយការវិនិយោគបរទេស ប៉ុន្តែលោក Duterte បែរជាចោទប្រកាន់លោកប្រធានាធិបតីថា បានប្រើប្រាស់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីគ្រាន់តែបន្តកាន់អំណាចប៉ុណ្ណោះ  ។

គួរបញ្ជាក់ថា អំពើហិង្សា និងជម្លោះបានញាំញីកោះ Mindanao អស់ជាច្រើនទសវត្សរ៍ នៅពេលដែលកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធជាមួយក្រុមបះបោរ និងក្រុមជ្រុលនិយម ដែលបានបង្អាក់ការវិនិយោគ និងបណ្ដាលឲ្យភូមិជាច្រើនស្ថិតក្នុងភាពក្រីក្រ ខណៈឃើញស្ថានភាពបែបនេះ ក្រុមឧទ្ទាមដ៏ធំបំផុតក្នុងតំបន់ គឺរណសិរ្សរំដោះឥស្លាម Moro (MILF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងឆ្នាំ ២០១៤ ហើយបានដកខ្លួនចេញពីការប្រយុទ្ធដើម្បីឯករាជ្យភាពជាថ្នូរនឹងការពង្រឹងស្វ័យភាពនៅក្នុងតំបន់ស្វយ័តមូស្លីមដែលហៅថា Bangsamoro ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅ កណ្ដាប់ដៃក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម