Connect with us

កីឡា

យុវជន ខេង ថុនា ទើបហាត់នៅវិសាខាកន្លះឆ្នាំទទួលបានឱកាសលេងតេជោលីគ

បានផុស

នៅ

យុវជន​វ័យ​១៩​ឆ្នាំ ខេង ថុនា កំពុង​ហ្វឹក​ហាត់​បាល់ទះនៅ​ក្លិប​វិសាខា​ ស្រប​ពេល​រូប​គេ​ក៏​កំពុងរៀន​​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ក្រោយ​ពេល​ចប់​វិទ្យាល័យ​។

ខេង ថុនា បាន​ប្រាប់​ថា ​រូប​គេ​ចូល​ចិត្ត​លេងបាល់ទះ​តាំង​ពី​កម្រិត​បឋម​សិក្សា និង​វិទ្យាល័យ​ដែល​ជា​កន្លែង​រូប​គេ​ធ្លាប់​ចេញ​ប្រកួត​ក្នុង​ពាន​បាល់ទះ​មហា​ជន​កម្រិត​វិទ្យាល័យ។ ការ​លេង​នៅវិទ្យាល័យ​មិនសូវ​ទទួល​បាន​ល្អ​ប្រសើរ​ប៉ុន្មាន​ឡើយ ហើយ​ក៏​មិន​មាន​គ្រូ​បង្វឹក​បង្ហាត់​​បាល់ទះ​ត្រឹម​ត្រូវ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​តាម​រយៈក្តី​ស្រឡាញ់ កាយ​សម្បទា​អំណោយ​ផល និង​មាន​ការ​ជំរុញ​ពី​ក្រុមគ្រួសារ​ផង​នោះ​បាន​ធ្វើ​ឲ្យ​រូប​គេ​កាន់​តែ​ស្រឡាញ់​​កីឡា​បាល់ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​កម្ពស់១.៨៨​ម៉ែត្រ​បាន​និយាយថា ៖«ពី​ដំបូង ខ្ញុំ​លេង​បាល់ទះ​ធម្មតាៗ សប្បាយ​ៗ​ទេ តែ​​ក្រុម​គ្រួសារ ​បង​ប្អូន មិត្តភក្តិ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​លើ​បាល់ទះ​ ពី​ព្រោះ​ពួក​គាត់​ឃើញ​ខ្ញុំ​មាន​កម្ពស់ខ្ពស់ ហើយ​មក​ពី​ខ្ញុំ​​​ចូល​ចិត្ត​លេង​បាល់ទះ​ដែរ។ ខ្ញុំ​បាន​ចាប់​លេង​បាល់ទះ​ប្រហែល​ជា​ឆ្នាំ២០២០»។

កាល​នៅ​រៀន​វិទ្យាល័យ ខេង ថុនា បាន​​លេង​ឲ្យ​ក្រុម​វិទ្យាល័យ​ដោយ​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​វិទ្យាល័យ​កាល​ពី​ឆ្នាំ​២០២១​ ប៉ុន្តែ​មិន​ទទួល​បាន​ល្អ​ប្រសើរ​ទេ។ ទោះ​ជា​យ៉ាងង​ណា រូប​គេ​​​នៅ​តែ​លេង​បាល់ទះ​ទាំង​​ការ​ប្រកួត​ផ្លូវ​ការ និង​ក្រៅ​​ផ្លូវ​ការ​រហូត​ចប់​វិទ្យាល័យ។ ​រូប​គេ​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​ធ្វើ​តេស្ត​ជាប់​​ក្នុង​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​សមាគម​បាល់ទះ​វិសាខា​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣។

ខេង ថុនា បាន​រៀប​រាប់​ថា ៖«នៅ​ខេត្ត​ ខ្ញុំ​មិន​សូវ​បាន​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ទេ តែ​ដល់​ចូល​ក្លិប​អាជីព មាន​ការ​ហ្វឹក​ហាត់​ត្រឹម​ត្រូវ​ ការ​ហ្វឹក​ហាត់​ខ្លាំង ពិបាក​ដែរ តែ​ខ្ញុំ​អាច​ស៊ូទ្រាំបាន។ ខ្ញុំ​នៅ​ខ្វះ​ខាត​បទ​ពិសោធ និង​បច្ចេកទេស។ ខ្ញុំ​បាន​តាំង​ចិត្ត​ខិត​ខំប្រឹង​ប្រែង​ដើម្បី​ឲ្យ​សមត្ថភាព​ល្អ​​ដូច​កីឡាករ​បង​»។

កីឡាករ​វ័យ​ក្មេង​រូប​នេះ​បាន​​​ប្រាប់​ថា រូប​គេ​ពិត​ជា​អរគុណ​ដល់​កីឡាករ​រៀម​ច្បង​ដែល​បាន​ជួយ​ណែនាំ ​ចែក​រំលែក​បទ​ពិសោធ និង​ប្រាប់​ពី​ចំណុច​ខ្វះ​ខាត​ដែល​ធ្វើ​​ឲ្យ​រូប​គេ​កាន់​តែ​​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់។

បន្ទាប់​ពី​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​វិសាខា​បាន​ប្រ​ហែល​ជា​​កន្លះ​ឆ្នាំ ខេង ថុនា ​ក៏​មាន​ឈ្មោះ​​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​​ដើម​ឆ្នាំ​២០២៤។ ទោះ​បី​ជា​មិន​បាន​បង្ហាញ​ខ្លួន​ញឹក​ញាប់​ ក៏​រូប​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​លេង​ច្រើន​ដែរ។

គោល​ដៅ​​របស់ ខេង ថុនា គឺ​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ដូច​រៀម​ច្បង និង​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​កម្ពុជា។ កីឡាករ​បាន​និយាយ​ថា ៖«ខ្ញុំ​​ចង់​​ជាប់​ជម្រើស​ជាតិ តែ​សមត្ថភាព​របស់​ខ្ញុំ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​ អីចឹងខ្ញុំ​មាន​តែ​ខិត​ខំ​ប្រឹង​ប្រែង​​បន្ត​ទៀត​ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ ខ្ញុំ​អាច​ធ្វើ​បាន​ដូច​​បង​​ៗ​ជម្រើស​ជាតិ»។

ក្រៅ​ពី​ការ​ហ្វឹក​ហាត់ កីឡាករកើត​ឆ្នាំ​២០០៥ មាន​​កម្ពស់ ១.៨៨​ម៉ែត្រ ទម្ងន់​៧២​គីឡូក្រាម ​ពាក់​អាវ​លេខ​២១ កំពុង​រៀន​នៅ​សាកល​វិទ្យាល័យ​។ កីឡាករ មួន និមល និង ផុល រតនៈ ជា​គំរូ​សម្រាប់​​រូប​គេ​អភិវឌ្ឍ​ខ្លួន​តាម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម