Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងអប់រំ ជំរុញអាណាព្យាបាលបញ្ជូនបុត្រធីតាមកសិក្សា នៅថ្ងៃចូលឆ្នាំចិន

បានផុស

នៅ

អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលសិស្ស បញ្ជួនកូនៗមករៀននៅថ្ងៃសែនចិន និងបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នៅចុងសប្តាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តនេះ ដោយសារស្ទើរតែរៀងរាល់ឆ្នាំនៅពេលពិធីសែនចិន និងពិធីបុណ្យចូលឆ្នាំចិន តែងតែមានសិស្សមួយចំនួនបានឈប់សម្រាកដើម្បីទៅចូលរួមដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ដែលធ្វើឱ្យខកខានការសិក្សារៀនសូត្រច្រើនថ្ងៃ អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅរសៀល ថ្ងៃទី៥ ខែកុម្ភៈនេះថា ក្រសួងអប់រំបានចេញសេចក្តីណែនាំរួចហើយថា សាលារៀននីមួយៗមិនមានសិទ្ធិបិទសាលាដោយគ្មានការណែនាំពីក្រសួងទេ ដោយសាលារៀនត្រូវអនុវត្តតាមអនុក្រឹត្យចេញដោយរាជរដ្ឋាភិបាល ហើយសម្រាប់ការស្នើសុំឈប់បន្ទាន់ណាមួយត្រូវតែមានការអនុញ្ញាតបន្ទាន់តាមភាពចាំបាច់ដូចជា គ្រោះទឹកជំនន់ និងប្រធានសក្ត័ណាមួយកើតឡើង។

លោកស្រីបានបន្តថា នៅក្នុងសេចក្តីណែនាំក៏បានបញ្ជាក់ពីការគ្រប់គ្រងសិស្សានុសិស្ស និងបញ្ជីវត្តមានផងដែរ។ ដូចនេះសិស្សដែលចង់ឈប់សម្រាក ត្រូវតែសុំច្បាប់ បើមិនដូច្នេះនឹងកំណត់ជាការឈប់ដោយអវត្តមាន។

លោកស្រីបានបន្តទៀតថា ដើម្បីពង្រឹងគុណភាពអប់រំ និងការសិក្សារបស់កូនៗ មាតាបិតា និងអាណាព្យាបាលត្រូវមានការចូលរួមសហការគោរព និងជំរុញឱ្យកុមារ និងសិស្សានុសិស្សគោរពតាមបទបញ្ញាតិ និងបទបញ្ជាផ្ទៃក្នុងដែលដាក់ចេញដោយសាលា និងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអប់រំ។

លោកស្រីសូមអំពាវនាវដល់មាតាបិតាឪពុកម្តាយ ចូលរួមឱ្យបានម៉ត់ចត់ក្នុងការពង្រឹងគុណភាពអប់រំតាមរយៈការសហការជាមួយសាលារៀន ក៏ដូចជាការតាមដានការសិក្សារបស់កូន។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានជំរុញដល់អាណាព្យាបាល មាតាបិតាសិស្សនាំកូនៗរបស់ខ្លួនមករៀនឱ្យបានគ្រប់ៗគ្នានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជនជាតិចិន វៀតណាម ដើម្បីឱ្យសិស្ស និងគ្រូមករៀន និងបង្រៀនបានពេញលេញ និងទាន់កម្មវិធីសិក្សា ព្រោះថា ពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាករបស់បុណ្យជាតិនោះទេ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៥៨ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

Sokha Hotels

ព័ត៌មានពេញនិយម