Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្ត្រី លី ធុជ ស្នើ​សុំ​ឱ្យ​ប្រទេស​ឡាវ ចូលរួម​ជា​រដ្ឋ​ភាគី​ទី​១៦៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន តាងនាម​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា​ជាមួយ លោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នោះ ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​ហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) លោក​បណ្ឌិត លី ធុជ បានស្នើ​សុំឱ្យ​ប្រទេស​ឡាវ​ពិចារណា​ចូលរួម​ជា​រដ្ឋ​ភាគី​ទី​១៦៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា ក្នុងខណៈ​ពេលដែល​កម្ពុ​ជា​ធ្វើជា​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​សៀមរាប​អង្គរ​ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ ក្នុង​ខែវិច្ឆិកា ខាងមុខ​។

លោក​ប្រធាន​អនុសញ្ញា​អូ​តា​វ៉ា​ឆ្នាំ​២០២៤ បាន​បញ្ជាក់​ប្រាប់​ខាង​ភាគី​ឡាវ​ទៀត​ថា ក្នុងនាម​កម្ពុជា​ជា​ប្រធាន កម្ពុជា​នឹង​ខិតខំ​កៀរគរ​ធនធាន និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ម្ចាស់ជំនួយ​នានា ដើម្បី​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​របស់​ប្រទេស​ឡាវ ក្នុងករណី​ដែល​ប្រទេស​ឡាវ​បាន​ចូលរួម​ជា​រដ្ឋ​ភាគី​អនុសញ្ញា​។ កម្ពុជា​នឹង​ប្តេជ្ញា​គាំទ្រ​ដល់​ភាគី​ឡាវ​ឱ្យ​អស់ពី​លទ្ធភាព ក្នុងការ​បោសសម្អាត​មីន និង​អនុវត្តតាម​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា​។ ជាមួយគ្នា​នោះ លោក​បណ្ឌិត លី ធុជ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​របស់​ឡាវ​ក្នុង​សកម្មភាព​បោសសម្អាត​គ្រាប់បែក​ចង្កោម ផងដែរ​។

​លោក Buakeo Phumvongsay បាន​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​ទទួលបាន​ការជ្រើសតាំង​ជា​ប្រធាន និង​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥ នៃ​អនុសញ្ញា​អូ​តា​វ៉ា និង​កោតសរសើរ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​។ ជាការ​ឆ្លើយតប​នឹង​សំណើ​របស់​កម្ពុជា លោក Buakeo Phumvongsay នឹងធ្វើ​សេចក្តីរាយការណ៍ និង​លើកសំណើ​បន្តទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ដើម្បី​ធ្វើការ​ពិចារណា​។

ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា បាន​កក់​សំគាល់ថា ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​កម្ពុជា​នឹង​រៀបចំ ហើយ​ប្រជាជន​ជុំវិញ​ពិភពលោក នឹង​មក​ទស្សនា​ខេត្តសៀមរាប តាមរយៈ​ការចូលរួម​សន្និសីទ​អន្តរជាតិ​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដើម្បី​ជំរុញ​ពិភពលោក​មួយ​ដែល​គ្មាន​មីន​។ ប្រទេស​ឡាវ​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ នៃ​អនុសញ្ញា​អូ​តា​វ៉ា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

វៀតណាមគ្រោង​​ចាប់ផ្ដើមការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរឡើងវិញ

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ជិតផុតអាណត្តិ លោក ចូ បៃដិន លើកលែងទោសឲ្យកូនប្រុស

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករដាំពុទ្រា៣សាសន៍ កំពុងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៥២ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

សេដ្ឋកិច្ច២១ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៨ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម