Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលស្នើមន្រ្តីជំនាញត្រៀមចុះជួយពលរដ្ឋមានជំងឺផ្សេងៗ ដែលបណ្តាលមកពីកង្វះទឹកស្អាតប្រើប្រាស់

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ
ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួតពេលមានជំងឺដង្កាត់ផ្សេងៗដូចជាការពុលអាហារ និងជំងឺរាករូសដែលបណ្តាលមកពីកង្វះទឹកស្អាតប្រើប្រាស់ដែលអាចនឹងកើតមានឡើងជាយថាហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីត្រូវត្រៀមរៀបចំឱ្យបានទាន់ពេលវេលាជាពិសេសឱសថនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឱ្យបានគ្រប់គ្រាន់។ ការស្នើសុំនេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្តកាលពីថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថ លោករដ្ឋមន្រ្តីក៏បានណែនាំដល់មន្ត្រីត្រូវពិនិត្យឱ្យបានត្រឹមត្រូវជៀសវាងការទុក​ឱសថ​ហួសសុពលភាពប្រើប្រាស់ ដោយកន្លងមកនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនអាចគ្រប់គ្រងឱសថដែលមិនឱ្យផុតកំណត់សុពលភាព សូម្បីតែមួយគ្រាប់។

កាលពីចុងឆ្នាំ២០២៣កន្លងទៅ ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុលើកទី១សម្រាប់រដូវប្រាំង(ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភាឆ្នាំ២០២៤) ក្នុងនោះបានព្យាករណ៍ថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ឆ្នាំ២០២៤ អាកាសធាតុកើនកម្ដៅជាលំដាប់ និងក្តៅខ្លាំងនៅក្នុងខែមេសាដល់ដើមខែឧសភាជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា38°C និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចឡើងដល់41°C។ ទឹកភ្លៀងតិចជាងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣ និងអាចមានបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។

ក្រសួងធនធានទឹកនិងឧតុនិយមសូមជូនដំណឹងដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងសាធារណជនសូមចូលរួមសហការថែរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុតជាពិស័យបណ្ដាតំបន់ ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម