ជីវិតកម្សាន្ដ
យីហោពិភពលោក ៥ប្រេន ជាដៃគូជាមួយ Jennie សុទ្ធតែកាន់ឆ្នាំ
នៅលើវេទិកាអនឡាញ អ្នកលេងអ៊ីនធឺណេតកូរ៉េជាច្រើននាក់បានចូលរួមក្នុងការពិភាក្សាយ៉ាងរស់រវើកអំពីម៉ាកល្បីទាំងប្រាំ ដែលក្លាយជាដៃគូយូរអង្វែងជាមួយ Jennie ខណៈប្រេននីមួយៗសុទ្ធតែកាន់ឆ្នាំមិនធម្មតា។ ជាងនេះទៅទៀតយីហោប្រណិតដែលជ្រើសជ្រើសសមាជិកក្រុម BLACKPINK ក្នុងភាពជាដៃគូផ្សព្វផ្សាយតែងតែទទួលបាននូវការលក់ចេញយ៉ាងភ្លូកទឹកភ្លូកដី។
មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែសារព័ត៌មានធំៗជាច្រើនក៏បានចុះផ្សាយជាពិសេសសម្រាប់តារាចម្រៀងនិងរ៉េបប្រចាំក្រុម Jennie ថាជាទូតសុឆន្ទៈដ៏ពូកែនិងមានសមត្ថភាពខ្លាំងដែលអាចរកចំណូលចូលឲ្យប្រេនធំៗយ៉ាងក្រាស់ក្រែលត្រឹមបង្ហាញខ្លួនតែមួយភ្លែតប៉ុណ្ណោះ។
ដោយឡែក យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Allkpop បានលើកយកមតិរបស់ទស្សនិកជនរួមទាំងអ្នកគាំទ្ររបស់ Jennie ដោយម្នាក់ៗបានបង្ហាញពីម៉ាកយីហោដែលបានជ្រើសរើស និងរយៈពេលដ៏គួរឲ្យចាប់អារម្មណ៍ដែលនាងបានតំណាងប្រេនលំដាប់ៗទាំង៥នោះ។
១ CHANEL ជាប់កុងត្រា ៨ ឆ្នាំ ចាប់ពីឆ្នាំ ២០១៧។
២ ADIDAS មានកិច្ចសន្យារយៈពេល ៧ ឆ្នាំចាប់ពីឆ្នាំ ២០១៨ ។
៣ CALVINKLEIN បន្តកុងត្រា៥ឆ្នាំ ចាប់ពីឆ្នាំ២០២០។
៤ ម៉ាកផលិតផលគ្រឿងសំអាង និងថែរក្សាស្បែករបស់កូរ៉េ HERA ទទួលបានកិច្ចសន្យារយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ ២០១៩ តទៅ។
៥ វ៉ែនតាម៉ាក GENTLEMONSTER កុងត្រា ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២០មកម៉្លេះ។
ទោះយ៉ាងណាក៏ដោយ ងាកទៅកាន់មតិរសប់អ្នកគាំទ្រសមាជិកក្រុម BLACKPINK ឯណោះវិញ ម្នាក់ៗបានបញ្ចេញមតិតាមការយល់ឃើញផ្សេងគ្នា។ មហាជនខ្លះបានយល់ស្របថា ដំបូងពួកគេគិតថាយីហោ HERA មិនសមនឹង Jennie ទេ។ ប៉ុន្តែឥឡូវ ក្រោយបានទស្សនារូបភាពដែលបង្ហោះដោយប្រេនលំដាប់មួយនេះ ពួកពួកប្រាកដហើយថានាងសក្តិសមបំផុតជាមួយម៉ាក់យីហោគ្រឿងសំអាង។
លើសពីនេះទៀតសោត អ្នកគាំទ្រមួយចំនួនធំទៀតបានបញ្ចេញមតិលើភាពប្រណិត និងឆើតឆាយដែល Jennie ខំនាំមកជូនម៉ាកយីហោទាំងប្រាំនេះ។ ពួកគេបានចាត់ទុក Chanel និង HERA ជាម៉ាកយីហោហត្ថលេខាដ៏ពិសេស សម្រាប់សមាជិកក្រុម BLACKPINK៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួលោកតាក្នុងរឿង “Squid Game” លាឈប់ពីភាពយន្តថ្មី ក្រោយជាប់ក្ដីក្ដាំបៀតបៀនកេរខ្មាស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ