ព័ត៌មានអន្ដរជាតិ
ផ្ទុះការចាប់អារម្មណ៍លើបុរសវៀតណាម២រូប លក់ផ្កាស្បៃរឿងមុនចូលឆ្នាំថ្មីមកដល់
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកវៀតណាម បាននិងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបង្ហោះអំពីបុរសសង្ហា សាច់ដុំកង់ៗសខ្ចីពីរនាក់អង្គុយក្បែរផើងផ្កាស្បៃរឿងនៅតាមផ្លូវ។ នៅជាប់នឹងពួកគេក៏មានក្តារខៀនមួយសរសេរយ៉ាងលម្អិតថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី អ្នកត្រូវតែមានផ្កាស្បៃរឿងមួយផើងទៅផ្ទះ។

តាមរយៈរូបភាពដែលចុះផ្សាយដោយកាសែតវៀតណាម soha មនុស្សជាច្រើនបានចែករំលែកអត្ថបទនេះ ហើយបន្តសួររកអាសយដ្ឋាន ដើម្បីអាចមកទិញផ្កាស្បៃរឿងសម្រាប់ពីធីបុណ្យចូលឆ្នាំចិន-វៀតណាម ២០២៤ ហើយជាពិសេសបានជួបអ្នកលក់សាច់ដុំកង់ៗពីរនាក់ ដោយផ្ទាល់ថែមទៀតផង។
ទោះយ៉ាងណាក៏ដោយ បុរសទាំងពីររូបដែលមានសាច់ដុំ៦កង់ ក្នុងរូបថតដែលទាក់ទាញចំណាប់អារម្មណ៍ខាងលើ ពិតជាមិនអាចគេចផុតពីក្រសែភ្នែកមហាជននិងភ្ញៀវដែលមកទិញស្បៃរឿងដើម្បីយកទៅតាំងលម្អគេហដ្ធានពួកគេឡើយ។ មែនទែនទៅ អ្នកទាំងពីរគឺជាគ្រូបង្វឹកកាយវប្បកម្ម និងជាគ្រូបង្វឹកហាត់ប្រាណនៅក្លិបមួយកន្លែង។ បុរសទីមួយឈ្មោះថា Tran Phi Hung អាយុ ៣២ ឆ្នាំ និង Trung Pham មានវ័យអាយុ ២៥ ឆ្នាំ។
យោងតាមព័ត៌មាននៅក្នុងកាសែត Thanh Nien លោក Hung បាននិយាយថា នៅថ្ងៃនោះគាត់ និងកូនសិស្សរបស់គាត់ គឺលោក Trung Pham បានហាត់នៅក្លឹបហាត់ប្រាណមួយនៅជិតអនុវិទ្យាល័យ Nguyen Duc Ung នៅ Long Thanh (Dong Nai) ចៃដន្យមិត្តរបស់លោក Hung ក៏លក់ផ្កានៅក្បែរនោះ ទាំងគ្រូ និងសិស្សក៏ចេញទៅជួយរើសផ្ការួចថតរូបទុកជាអនុស្សាវរីយ៍។ ជាពិសេស គ្រប់រូបភាពដែលបង្ហោះលើអ៉ិនធើណេតត្រូវបានថតដោយធម្មជាតិ និងដោយគ្មានការរៀបចំជាមុនសូម្បីតែបន្តិចណាឡើយ។ បច្ចុប្បន្ននេះ រូបថតរបស់អ្នកទាំងពីរនៅតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន ស្របពេលដែលហាង់លក់ផ្កាតាមចិញ្ចើមផ្លូវរបស់មិត្តលោកបានទទួលភ្ញៀវយ៉ាងភ្លួកទឹកភ្លូកដីផងដែរ៕
សូមទស្សនារូបភាពដែលបុរសសាច់ដុំជនជាតិវៀតណាមលក់ផ្កាខាងក្រោម






អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទិដ្ឋភាពប្រជាជនវៀតណាមសម្រុកវិលមកស្រុកកំណើតលើសការរំពឹងទុក ក្រោយកៀកថ្ងៃចូលឆ្នាំថ្មី

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច