ព័ត៌មានជាតិ
ទេសចរចំណាយលុយប្រមាណ ១៥ ដុល្លារ អាចជិះទូក បោះតង់នៅតំបន់រ៉ាមសារដងទន្លេមេគង្គ
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំណាយថវិកាត្រឹមតែ ១០ ទៅ១៥ ដុល្លារតែប៉ុណ្ណោះអាចជិះទូកធ្វើដំណើរកម្សាន្ត មើលតំបន់រ៉ាមសារនៅតាមដងទន្លេមេគង្គលើ និងបោះតង់ស្នាក់នៅពេលយប់ បានប្រកបដោយសុវត្ថិភាព ព្រោះសេវាកម្មនេះ មានការរាប់រងពីប្រជាសហគមន៍ទេសចរណ៍ដោយផ្ទាល់។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានណែនាំឱ្យសមាជិកសហគមន៍ទេសចរណ៍ តាមដងទន្លេមេគង្គ ត្រូវពង្រឹងសេវាកម្មផ្នែកដឹកជញ្ជូនជូនភ្ញៀវទេសចរឱ្យមានសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យដំណើរការទៅក្នុងរដូវប្រាំងនេះ។
លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា ការរៀបចំកែច្នៃដំណើរកម្សាន្តបោះតង់ស្នាក់នៅតាមដងទន្លេ មានរមណីយដ្ឋាន និងអាហារដ្ឋានបែបធម្មជាតិ ការរៀបចំកែច្នៃបែបនេះភ្ញៀវ និងទៅលេងនៅតាមដងទន្លេមេគង្គដែលនៅជិតក្រុងបំផុតភ្ញៀវចង និងមានសន្ទុះកើនឡើងក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមខាងមុខនេះ។
លោក សេង សុធា អ្នកសម្របសម្រួលប្រចាំនៅរមណីយដ្ឋានកោះហានបានទទួលស្គាល់ថា៖ នៅឆ្នាំ២០២៤នេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តចំនួន៣លើកមកហើយ។ ហើយថា ពួកគាត់បានមកស្នាក់នៅ បរិភោគត្រីធម្មជាតិអាំងស្រស់ៗ ជិះទូកធ្វើដំណើរកម្សាន្តតាមទឹកជ្រលងដងព្រៃមើលសត្វស្លាប និងបោះតង់ ស្នាក់នៅពេលយប់ក្នុងរយៈពេល២ថ្ងៃ១យប់ក៏មាន។
លោក យ៉ាយ ថុង អ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ នៅរមណីយដ្ឋានកោះហាន បានគាំទ្រដល់ការងើបឡើងវិញនូវវិស័យទេសចរណ៍នេះ ព្រោះកាលពីសម័យកូវីដ១៩ ប្រជាសហគមន៍បានចងទូកចោលតាមមាត់ទឹកអស់រយៈពេលជិត៣ឆ្នាំព្រោះតែបាត់បង់ភ្ញៀវ។
លោកបន្តថា៖ ប្រជាសហគមន៍ខិតខំពង្រឹងសេវាកម្មនេះឱ្យកាន់តែល្អ ដើម្បីជូនភ្ញៀវទស្សនាជំរំដើមរំចេកមានទឹកហូររាក់ៗ-ទៅបោះតង់នៅរមណីយដ្ឋានកោះហាននៅឃុំកោះស្នែង-និងនៅទូលខ្សាច់កោះទន្សាយ ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ។
កញ្ញា សុខ ចាន់ ធីតា ភ្ញៀវទេសចរជាតិមកពីរាជធានីភ្នំពេញ បានទទួលស្គាល់ថា តំបន់រ៉ាមសារពិតជាមានសក្តានុពលធនធានជីវចំរុះគ្រប់ប្រភេទ បានថតរូបទេសភាពស្អាតៗ ដែលជាប្រភព បានទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឲ្យមកទស្សនាម្តង ហើយចង់មកម្តងទៀត។
សូមបញ្ចាក់ថា៖ ការផ្តើមកម្រើកឡើងវិញវិស័យទេសចរណ៍នេះធ្វើឱ្យប្រជាសហគមន៍រួមគ្នាបម្រើសេវាកម្មជូនភ្ញៀវតាមការណែនាំបានកាន់តែប្រសើរឡើង ព្រោះវាជាប្រភពផ្តល់នៅប្រាក់ចំណូលរបស់ពួកគាត់ ហើយភ្ញៀវទេសចរសប្បាយចិត្ត បានធ្វើដំណើរកំសាន្តមានសុវត្ថិភាព មើលទេសភាពតំបន់រ៉ាមសារ បានបរិភោគត្រីធម្មជាតិ និងមើលសត្វស្លាបដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជាយើង៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់