ព័ត៌មានជាតិ
ឆ្លើយតបបណ្តឹងមន្ត្រីនគរបាលទេសចរណ៍ខេត្តសៀមរាប លោក ស សុខា សម្រេចដកទាំងអ្នកប្តឹង និងអ្នករងបណ្តឹង៦រូប
នៅទីបំផុត លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចដកតំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ឱ្យទៅជាមន្ត្រីនៅក្រសួងវិញ។ ក្រៅពីនេះ ទាំងអ្នកប្តឹង និងអ្នករងបណ្តឹង៥នាក់ទៀត ក៏ត្រូវដកតំណែងផងដែរ។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោក ស សុខា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
សេចក្តីសម្រេចនេះ ត្រូវបានបង្គាប់ឱ្យលោកវរសេនីយ៍ត្រី ចៅ ពិសិដ្ឋ អត្តលេខ៥៤០៧៧ ឋានៈអនុប្រធានអង្គភាព នគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ឱ្យទទួលដឹកនាំជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ស្ដីទី ជំនួសលោកវរសេនីយ៍ទោ ទី សុខឡែន អត្តលេខ៦៨៤៣៦ ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ។
ពាក់ព័ន្ធនឹងករណីបណ្តឹងនេះ គឺបណ្តាលមកពីល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ មន្ត្រីនគរបាលទេសចរណ៍ខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា ករណីទំនាស់រហូតឈានដល់កូនចៅប្ដឹងផ្ដល់ទៅថ្នាក់ដឹកនាំអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាបនេះ គឺដោយសារតែថ្នាក់លើដែលប្រចាំការនៅខេត្តសៀមរាប អសមត្ថភាពមិនចេះនីតិវិធី ឬមិនមានការសម្របសម្រួលទំនាស់តូចតាចជាមួយកូនចៅឲ្យបានល្អ៕
ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ