ព័ត៌មានជាតិ
ស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ លើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ
នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ បានរៀបចំបើកសវនកម្មផ្ទៃក្រៅលើប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ របស់អាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមវាយតម្លៃដោយ ស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA) ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែកុម្ភៈ ឆ្នាំ២០២៤។

គោលបំណង នៃសវនកម្មផ្ទៃក្រៅនេះ ធ្វើឡើងដើម្បីបន្តវិញ្ញាបនបត្រជាថ្មីដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ក្នុងការបំពេញបេសកកម្មថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ នៃតំបន់សៀមរាប-អង្គរ។ ដោយនៅក្នុងនោះ មានពិនិត្យលើឯកសារ ជួបសម្ភាសជាមួយបុគ្គលិកទូទៅ និងចុះទៅពិនិត្យផ្ទាល់នៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ។

ចូលរួមបើកសវនកម្មផ្ទៃក្រៅនេះ រួមមាន លោក ឡុង កុសល អគ្គនាយករង តំណាង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ លោក សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រធាន-អនុប្រធាននាយកដ្ឋាន និងអង្គភាពគ្រប់គ្រងបរិស្ថានអង្គរ ព្រមទាំងមន្រ្តី-បុគ្គលិកជាអ្នកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ