Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសធ្វើតេស្តភាសាជប៉ុន សម្រាប់ពលរដ្ឋចង់ទៅធ្វើការ នៅប្រទេសជប៉ុន

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​ទៅ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន និង​សាធារណជន​ដែល​មាន​បំណង​ចង់​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្នុង​គម្រោង​ពលករ​ជំនាញ​ថា អង្គភាព​ទទួល​បន្ទុក នឹង​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន​ផ្នែក​សំណង់ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន​ផ្នែក​សំណង់ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ៤ ,៥ ,៩ ,១៥ ,១៦ ,១៨ ,២៤ ,២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ និង​ថ្ងៃ​ទី ២ ,៣ ,៦ , ៧ ខែ​មីនា ឆ្នាំ ២០២៤ នា​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ (EDI) ដែល​តម្លៃ​ចុះ​ឈ្មោះ​ចំនួន ១៤ ដុល្លារ។

បើ​តាម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លក្ខខណ្ឌ​ចុះ​ឈ្មោះ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន គឺ ចាប់ពី​អាយុ ១៧ ឆ្នាំ ឡើង​ទៅ ដោយ​មិន​គិត​ពី​កម្រិត​វប្បធម៌។ ចំនួន​បេក្ខជន​ដែល​អាច​ទទួល​ដើម្បី​ស្នើសុំ​ធ្វើតេស្ត​បាន​គឺ ១០០ នាក់ ក្នុង​មួយ​ខែ។ សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​ចុះ​ឈ្មោះ សូម​ចូល​មើល​គេហទំព័រ htt://ac.prometric-jp.com/testist/ssw/index.html

ព័ត៌មាន​មណ្ឌល​សម្រាប់​ធ្វើតេស្ត​មាន វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់រំ (EDI) អាសយដ្ឋាន ៖ ផ្ទះ​លេខ 9A ផ្លូវ​លេខ ៣៧០ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ លេខ​ទូរស័ព្ទ +៨៥៥ ១២ ៩៣៧ ១៦៨/ +៨៥៥ ១៦ ៨៦២ ៨៦៨/+៨៥៥ ១៥ ៧២៩ ១២៣/+៨៥៥ ១២ ២៦៩ ៧៦៨។

បើ​តាម​ក្រសួង​ការងារ សេវា នៃ​ការ​ចុះ​ឈ្មោះ​ធ្វើតេស្ត គឺ​បង់​ជូន​ទៅ​អង្គភាព​ទទួល​បន្ទុក​ការ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន ដោយឡែក​ឯកសារ​ចាំបាច់​ដែល​ត្រូវ​យក​មក​ជាមួយ​នៅ​ថ្ងៃ​ធ្វើតេស្ត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ​ប័ណ្ណបើកបរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៤ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម