ព័ត៌មានជាតិ
អភិបាលរងរាជធានីភ្នំពេញថា ធ្វើជាមន្ត្រីត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការវិវត្តន៍អាជីពមន្ត្រីរាជការ និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល
នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ «អស់លោកលោកស្រីជាសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ គឺប្រៀបបាន
នឹងវេជ្ជបណ្ឌិតមកពិនិត្យសុខភាពឱ្យយើងថា យើងមានជំងឺអ្វី ត្រូវព្យាបាលដុះខាត់ ដូច្នេះយើងត្រូវព្យាយាមសិក្សារៀនសូត្របង្កើនចំណេះដឹងត្រូវឧស្សាហ៍អានសៀវភៅ កុំមើលតែសៀវភៅ»។

លោក កើត ឆែ បានបន្តថា ធ្វើជាមន្ត្រីបើមិនស្គាល់ខ្លួនឯង ធ្វើម៉េចបានទៅស្គាល់គេនៅជុំវិញខ្លួនយើងពាក់ពន្ធ័នឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព និងប្រសិទ្ធិភាព។
លោក កើត ឆែ បានថ្លែងទៀតថា៖ ធ្វើជាមន្ត្រីរាជការសូមកុំធ្វើសកម្មភាពក្បត់មនសិការ បើយើងបំពេញការងារមិនក្បត់មនសិការ និងមានចំណេះដឹង នោះកុសលនឹងកើតឡើងសម្រាប់យើង។ មនុស្សពូកែមិនមែនចេះ ដោយមិនបានរៀននោះទេ ហើយប្រទេសដែលរីកចម្រើន គ្រួសារដែលរីកចម្រើនគឺដោយសារកត្តាសម្បូរធនធានមនុស្ស។

វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួម ធ្វើបទឧទ្ទេសនាមពីលោកស សាមឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសាស្ត្រចារ្យនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។
វិធានការគន្លឹះទាំង៣ក្នុងការ កែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលរួមមាន៖ ការដាក់ឧ្យអនុវត្តប្រពន្ធ័ជ្រើសរើសមន្ត្រីចូលមប្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកំពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៏ វិជ្ជាជីវៈ ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ការដាក់ឱ្យអនុវត្តប្រពន្ធ័លើកទឹកចិត្ត គាំទ្រសមិទ្ធកម្មក្នុង រដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព៕



អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច