Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និយាយយ៉ាងណារឿង អាមេរិក វាយប្រហារលើ អ៊ីរ៉ាក់ និងស៊ីរី

បានផុស

នៅ

បន្ទាប់ពីការវាយប្រហារថ្មីៗរបស់អាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងរាល់សកម្មភាពដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់ប្រទេសដទៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua នៅថ្ងៃទី៦ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសស៊ីរី និងអ៊ីរ៉ាក់ គឺជាប្រទេសអធិបតេយ្យភាព ។ ប្រទេសចិននឹងប្រឆាំងរាល់ទង្វើដែលរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងរំលោភលើអធិបតេយ្យភាព ក៏ដូចជាសន្តិសុខនៃទឹកដីរបស់ប្រទេសដទៃ ។

ដោយកត់សម្គាល់ថា ស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានភាពស្មុគ្រស្មាញ និងរសើបខ្លាំង លោក Wang បាននិយាយថា ប្រទេសចិនក៏បានជំរុញឲ្យភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិដោយស្មោះស្ម័គ្រ រក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និងការពារភាពតានតឹងក្នុងតំបន់កុំឲ្យកើនឡើងផងដែរ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រសប្ដាហ៍ដើម្បីសងសឹកនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់ទាហានអាមេរិក ៣ នាក់នៅក្នុងប្រទេសហ្ស៊កដានី ។

ដោយឡែករដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៦ ​នាក់​បាន​ស្លាប់​ និង ​២៥​ នាក់​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នេះ ហើយទាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ាក់បានថ្កោលទោសចំពោះការរំលោភបំពានរបស់សហរដ្ឋអាមេរិកទៅលើសន្តិសុខអធិបតេយ្យភាពរបស់ពួកគេ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៤ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម