Connect with us

ព័ត៌មានអន្ដរជាតិ

កូនប្រុសលោកស្រី ស៊ូជី ទទួលបានសំបុត្រមួយច្បាប់ពីម្តាយ 

បានផុស

នៅ

ក្រោយ​ទទួលបាន​សំបុត្រ​ពីលោកស្រី អ៊ុងសាន ស៊ូជី,​ កូនប្រុសឈ្មោះ Kim Aris បានប្រាប់ AFP កាលពីថ្ងៃអង្គារទី៦ខែកុម្ភៈថា ម្តាយរបស់ខ្លួន “មានស្មារតីរឹងមាំណាស់”។

លោក Kim Aris (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះត្រូវបានគេដឹងថា ជាទំនាក់ទំនងដំបូង​រវាងអ្នកទាំងពីរ ចាប់តាំងពី​មេដឹកនាំ​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា​ ត្រូវបាន​ឃុំខ្លួន​ក្នុង​រដ្ឋប្រហារ​កាលពី​បី​ឆ្នាំមុន ក្រោយ​បណ្តេញ​ចេញ​ពីតំណែង ។

ទាក់ទិនខ្លឹមសារនៃសំបុត្រដែលគាត់ទទួលបានពីម្តាយកំពុងជាប់ឃុំក្នុងពន្ធនាគារយោធា នៃទីក្រុងណៃពីដោ, លោក Kim Aris និយាយថា “លោកស្រីមានស្មារតីរឹងមាំដូចសព្វមួយដង” ប៉ុន្តែមិននិយាយច្រើនជាងនេះទេ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានខែមុន គណបក្ស​នយោបាយ​របស់​លោកស្រី ស៊ូជី បានអះអាងថា យោធាមីយ៉ាន់ម៉ា កំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកស្រី ដោយមិនបានផ្ដល់អាហារ និងការព្យាបាល ក៏ដូចជាការថែទាំសុខភាពដល់លោកស្រី ក្នុងពន្ធនាគារ។

លោកស្រី អ៊ុងសាន ស៊ូជី (រូបថត៖ Getty)

លោកស្រី ស៊ូជី ត្រូវបានចាប់ឃុំខ្លួននៅព្រឹកថ្ងៃផ្ទុះរដ្ឋប្រហារក្នុងខែកុម្ភៈឆ្នាំ២០២១ ហើយក្រោយមក លោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង២០ឆ្នាំ ចំពោះអ្វីដែលក្រុមសិទ្ធិមនុស្សនិយាយថា ជាការកាត់ក្តីក្លែងបន្លំនៅក្នុងតុលាការគ្រប់គ្រងដោយយោធា។

ចាប់តាំងពីពេលនោះមក លោកស្រីមិនសូវត្រូវបានគេឃើញមុខទេ ពោលគឺបង្ហាញមុខតែក្នុងរូបថតលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅឯសវនាការកាត់ទោសប៉ុណ្ណោះ។

សូមបញ្ជាក់ជាថ្មី ប្រទេសមីយ៉ាន់ម៉ា ​ត្រូវញាំញីដោយ​ភាព​ចលាចល​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ ហើយបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់បានឲ្យដឹងថា ការបង្រ្កាបដោយយោធាលើក្រុមប្រឆាំង បានសម្លាប់មនុស្សជាង៤៤០០នាក់ និងចាប់ខ្លួនជាង២៥០០០នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បក្សលោកស្រី អ៊ុងសាន ស៊ូជី ៖ យោធា មីយ៉ាន់ម៉ា បង្អត់អាហារ និងមិនបាន​ថែទាំសុខភាពលោកស្រីឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

មេទ័ពជើងគោក៖ រដ្ឋនៅតែយកចិត្តទុកដាក់ចំពោះយោធិន បើទោះដាក់ឱ្យចូលនិវត្តន៍

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អូស្ត្រាលី ឲ្យ​រថក្រោះ​ចាស់ៗ​ចំនួន​៤៩​គ្រឿង​ដល់​អ៊ុយក្រែន ទុក​ប្រើ​ក្នុង​សង្គ្រាម

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងអប់រំ បញ្ចប់ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុបទាំង១០មុខវិជ្ជា ក្រោមទំនួលខុសត្រូវខ្ពស់

សន្តិសុខសង្គម១២ នាទី មុន

ពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ពីការវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួងព័ត៌មាន ស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ចូលរួមជំរុញការផ្សាយសារអប់រំបញ្ហាគ្រឿងញៀនក្នុងបុណ្យអុំទូក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

មិនមែនជាការស្លាប់ធម្មតា ប៉ូលីសបានរកឃើញថ្នាំជាច្រើន ក្នុងបន្ទប់ Liam ដែលមានភាពរញ៉េរញ៉ៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អតីត​សមាជិក​ក្រុម One Direction បាន​បាត់បង់ជីវិត ក្រោយ​ធ្លាក់​ពី​លើ​សណ្ឋាគារ​ជាន់​ទី​៣

ព័ត៌មានជាតិ២០ ម៉ោង មុន

ប្រមុខមហាផ្ទៃ តែងតាំងលោក នុត សវនា ជាប្រធានពន្ធនាគារព្រៃស បន្ទាប់ពន្ធនាគារនេះផ្ទុះរឿងអ្នកជាប់ឃុំ ជប់លៀង

សេដ្ឋកិច្ច៦ ម៉ោង មុន

រឿងព្រេងនិទានថ្មីនៃតារាសាគរ៖ បដិមាព្រះពុទ្ធសក្យមុនីកម្ពស់ ១០៨ ម៉ែត្រ ចំណាយអស់៥០០លានដុល្លារ ត្រូវបានដាក់បង្ហាញយ៉ាងភ្ញាក់ផ្អើល

Sokha Hotels

ព័ត៌មានពេញនិយម