ព័ត៌មានជាតិ
សហគមន៍បឹងកាឆាង គ្រោងរៀបចំចងក្រងស្ត្រីមេម៉ាយបង្កើតមុខរបរនៅក្នុងសហគមន៍
លោកស្រី អ៉ី រីនូ គណៈកម្មាធិការការពារសហគមន៍បឹងកាឆាងនៅក្នុងខេត្តកោះកុងបានថ្លែងមកកាន់ «កម្ពុជាថ្មី» ឲ្យដឹងថា ចាប់តាំងពីបានចូលរួមអនុវត្តគម្រោង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» បានជួយឲ្យសហគមន៍បឹងកាឆាងកាន់តែមានភាពរីកចម្រើន ពិសេសបានជួយឲ្យប្រជាសហគមន៍ជាពិសេសស្រ្តីមានការងារធ្វើ អាចរកចំណូលជាប្រចាំ និងយល់ដឹងច្រើនជាងមុនពីការចូលរួមថែរក្សាបរិស្ថាន។

ការចូលរួមនៅក្នុងផែនការ “យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន” ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន បានប្រែក្លាយផ្នត់គំនិតប្រជាសហគមន៍ពិសេសស្ត្រីឲ្យពួកគាត់ហ៊ានគិត ហ៊ានធ្វើ និងកាន់តែមានភាពក្លាហាន នៅក្នុងធ្វើឬស្នើគម្រោងអ្វីមួយឲ្យទទួលបានជោគជ័យ។ នេះបើតាមលោកស្រី អ៉ី រីនូ។
លោកស្រី អ៉ី រីនូ បានអះអាងថា «កន្លងមករាល់គម្រោង ឬផែនការការងារ អភិវឌ្ឍន៍សហគមន៍ ហាក់មិនសូវមានការទទួលស្គាល់ និងទូលំទូលាយដូចបច្ចុប្បន្នឡើយ តែពេលនេះយើងធ្វើអ្វីតែងមានការជួយជ្រោមជ្រែងស្ទើរគ្រប់សកម្មភាព»។
បើតាមលោកស្រី អុី រីនូ ការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ សហគមន៍ មូលដ្ឋាន» ក៏បានជំរុញឲ្យប្រជាសហគមន៍បានចូលរួមកិច្ចការពារបរិស្ថាន ដែលពីមុនពលរដ្ឋកាប់បំផ្លាញព្រៃឈើ ប៉ុន្តែបច្ចុប្បន្នពួកគាត់បែរជាងាកមកជាជួយការពារ និងដាំដុះជួយស្តារព្រៃកោងកាងឡើងវិញ។
សម្រាប់ឆ្នាំ២០២៤ ក្នុងនាមជាគណៈកម្មាធិការការពារសហគមន៍បឹងកាឆាងនិងជាអ្នកដឹកនាំក្រុមបណ្ដាញស្ត្រីនៅក្នុងសហគមន៍ លោកស្រី អ៉ី រីនូ បានលើកឡើងពីគោលបំណងរៀបចំចងក្រងស្ត្រីមេម៉ាយដើម្បីបង្កើតជាមុខរបរនៅក្នុងសហគមន៍ដូចជាចិញ្ចឹមក្តាម បង្កង បង្គា ក៏ដូចជាធ្វើត្រីប្រឡាក់នានា ដើម្បីជួយឲ្យស្រ្តីនៅក្នុងសហគមន៍ ពិសេសស្ត្រីមេម៉ាយអាចបង្កើតមុខរបរ មានការងារធ្វើទាំងអស់គ្នា អាចរកចំណូលផ្គត់ផ្គង់ជីវភាព៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?