សុខភាព
ការចម្លងរោគតាមរយៈការថែទាំសុខភាព បង្កហានិភ័យដល់ អ្នកជំងឺ និងសង្គម
សាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើក សិក្ខាសាលា ស្តីពី ការផ្សព្វផ្សាយគោលការណ៍ណែនាំជាតិសម្រាប់ប្រព័ន្ធតាមដានការចម្លងរោគតាមរយៈការថែទាំសុខភាព (ឬការចម្លងរោគក្នុងមូលដ្ឋានផ្តល់សេវាសុខាភិបាល) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅខេត្តកំពង់ចាម។

ការចម្លងរោគតាមរយៈការថែទាំសុខភាព គឺបង្កឱ្យមានហានិភ័យ ឬក៏គ្រោះថ្នាក់ដល់អ្នកជំងឺ ក្រុមគ្រួសារ និងសង្គមជាតិ ដោយបញ្ហានេះវាធ្វើឱ្យការសម្រាកពេទ្យរបស់អ្នកជំងឺត្រូវបានអូសបន្លាយ ការចំណាយទៅលើការព្យាបាលមានទំហំធំធេងការប្រើប្រាស់ថ្នាំផ្សាស់(Antibiotic) ក៏អស់ច្រើនហើយអ្នកជំងឺអាចប្រឈមមុខនឹងផលលំបាក ដែលអាចប៉ះពាល់ដល់អាយុជីវិត ឬពិការភាពក្រោយការព្យាបាល ទាំងនេះគឺបានផ្តល់ការប៉ះពាល់យ៉ាងធំធេងដល់សេដ្ឋកិច្ចគ្រួសារ។

ចំពោះការចម្លងរោគតាមរយៈការថែទាំសុខភាពអាចបង្ការ និងទប់ស្កាត់បានតាមការចូលរួមអនុវត្តល្អនូវវិធានការអនាម័យ និងវេជ្ជសាស្ត្រត្រឹមត្រូវជាប់ជាប្រចាំព្រមទាំងមានការតាមដានប្រមូលព័ត៌មានដើម្បីវាយតម្លៃនិងកែលម្អជាប្រចាំ។

តាមរយៈបទបង្ហាញការពិភាក្សា ការចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អជាច្រើនដែលនឹងប្រព្រឹត្តទៅក្នុងអង្គសិក្ខាសាលា នារយៈពេលពីរថ្ងៃនេះ សិក្ខាកាមទាំងអស់នឹងមានមូលដ្ឋានគ្រប់គ្រាន់ច្បាស់លាស់បន្ថែមទៀតសម្រាប់យក ទៅអនុវត្តនៅក្នុងមន្ទីរពេទ្យរៀងៗខ្លួនធ្វើយ៉ាងណាឱ្យមានការកាត់បន្ថយនូវការចម្លងរោគ នៅក្នុងមូលដ្ឋានផ្តល់សេវាសុខាភិបាលរបស់ខ្លួនថយចុះអោយនៅកម្រិតទាបបំផុត។

សាស្ត្រាចារ្យ ឡឹម តារា បានផ្តាំផ្ញើរដល់អង្គសិក្ខាសាលាទំាងមូលខិតខំត្រង់ត្រាប់ និងចាប់យកនូវវិធានការល្អៗដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋានផ្តល់សេវាសុខាភិបាលរផងៗ ខ្លួនហើយក៏សូមថ្លែងអំណរគុណដល់អង្គការដៃគូដែលបានរួមចំណែកនៅក្នុងការឧបត្ថម្ភអង្គសិក្ខាសាលា ក៏ដូចជាកម្មវិធីជាតិ នៃការផ្សព្វផ្សាយនូវប្រព័ន្ធតាមដានចម្លងរោគតាមរយៈការថែទាំសុខភាពនានេះ ដូចជា អង្គការសុខភាពពិភពលោក អង្គការ KOFIH និង FHI360៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត