KPT+
បទពិសោធចំនួន ៤ ពីស្ថាបនិកក្រុមហ៊ុនផលិតរថយន្តម៉ាក Honda ក្នុងសហគ្រិនភាព
រថយន្តជាមធ្យោបាយធ្វើដំណើរមួយដែលជួយសម្រួលការដឹកជញ្ជូនបានច្រើនក្នុងជីវភាពរស់នៅ។ យើងអាចធ្វើដំណើរទៅទីឆ្ងាយៗគ្រប់ទីកន្លែង មិនថាលក្ខណៈគ្រួសារ បងប្អូន មិត្តភក្តិ គឺជាគុណសម្បត្តិមួយរបស់ឧស្សាហកម្មផលិតរថយន្ត។ ទន្ទឹមនឹងនោះ ប្រិយមិត្តអាចស្គាល់និងដឹងខ្លះៗហើយអំពីម៉ាក Honda ដែលសព្វថ្ងៃម៉ាកមួយនេះកំពុងមានឈ្មោះបោះសំឡេង និងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី ៦ លើពិភពលោក ។
នៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុនផលិតរថយន្តមកទល់បច្ចុប្បន្ននេះ គឺមានស្ថាបនិកមួយរូប ដែលជាដើមចមសំខាន់គឺលោក Soichiro Honda ដែលមានអ្នកបានរៀនសូត្រគំនិតខ្លះៗរបស់លោក និងបានបង្ហាញជា ៤ មេរៀនក្នុងភាពជាសហគ្រិនដូចខាងក្រោមនេះ៖
១. ជួលមនុស្សដែលមានគំនិតប្លែកៗគ្នា
លោក Honda ធ្លាប់បានលើកឡើងថា បើអ្នកជួលមនុស្សសម្រាប់ធ្វើការហើយមានគំនិតប្រហាក់ប្រហែល ក៏គួរស្វែងរកបុគ្គលិកដែលមានគំនិតផ្សេងៗមកបន្ថែម។ ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តជនជាតិជប៉ុនរូបនេះបានលើកឧទាហរណ៍ថា បុគ្គលិកដែលមានគំនិតផ្សេងៗគ្នាច្រើន ទោះបីពិបាកគ្រប់គ្រងបន្តិច ប៉ុន្តែបានរួមចំណែកច្រើនសម្រាប់អនុវត្តឱ្យក្រុមហ៊ុនមួយបានរីកចម្រើនទៅមុខជានិច្ច ដោយសារការប្រើគំនិតច្នៃប្រឌិតប្លែកគ្នាទាំងនោះ។
២. ជោគជ័យភាគច្រើនគឺមកពីបរាជ័យ
មុនពេលបង្កើតក្រុមហ៊ុន Honda ស្ថាបនិករូបនេះ ក៏ធ្លាប់មានក្រុមហ៊ុនមួយឈ្មោះ Tokai Seiki ដែលផលិតគ្រឿងបរិក្ខារឡាន។ យ៉ាងណាមិញ ក្រុមហ៊ុនបានបរាជ័យដោយសារគុណភាពនៃបរិក្ខារឡានផលិតមិនបានល្អ ចុងក្រោយលោកបានដាច់កុងត្រាដៃគូជាមួយក្រុមហ៊ុន Toyota ដោយសារតែរឿងគុណភាពនោះ។
ប៉ុន្តែ បរាជ័យមិនបានរារាំងមិនឱ្យលោកបន្តស្រាវជ្រាវនិងស្វែងយល់បន្ថែមពីជំនាញវិស្វកម្មនោះទេ ពោលរហូតមកទល់ឆ្នាំ១៩៦៤ ក្រុមហ៊ុន Honda បានក្លាយជាក្រុមហ៊ុនដ៏ធំ និងបានក្លាយជាក្រុមហ៊ុនដែលផលិតម៉ូតូធំជាងគេលើពិភពលោក ។
ក្រុមហ៊ុនអាចទទួលការរីកចម្រើនលូតលាស់ទៅមុខបាន ដរាបណាវាជួបនឹងជម្នះបញ្ហាប្រឈមផងដែរ “ជំនួសឱ្យការខ្លាចនឹងជម្នះការលំបាកនិងបរាជ័យ គួរខ្លាចពីការរត់គេចពីការលំបាកនោះ ហើយមិនធ្វើអ្វីសោះ” នេះដែលលោក Soichiro Honda បានលើកឡើង។
៣. ពិចារណាឡើងវិញ ទោះបីចេញពីកំហុសដែលធ្វើឱ្យអ្នកឈឺចាប់
ធ្វើដំណើរទៅមុខឆ្លងកាត់ឧបសគ្គ អាចជាដំណោះស្រាយ ប៉ុន្តែគ្រាន់តែទៅមុខធម្មតា ពុំមែនជាដំណោះស្រាយប្រសើរពេញលក្ខណៈទេ។ នៅពេលលោក Soichiro Honda បាត់បង់សិទ្ធិដៃគូជាមួយ Toyota លោកបានពិចារណាលើកង្វះខាត ហើយឈានជំហានទៅធ្វើឱ្យមានរឿងប្រសើរឡើង គឺលោកទៅចូលសាលាវិស្វកម្មរៀនពីតាក់តិច ធ្វើដំណើរជុំវិញប្រទេស ដើម្បីសង្កេតមើលតាមរោងចក្រ និងស្វែងយល់។ ត្រឹមឆ្នាំ១៩៤១ដំណើរការផលិតរបស់លោកផ្ទាល់គឺមានគុណភាពអាចទទួលយកបាន។
វាជារឿងពិបាកដែលត្រូវប្រឈមជម្នះនឹងបញ្ហាច្រើន ក៏ដូចជាសម្លឹងមើលពីគុណវិបត្តិដែលអ្នកមានប៉ុន្តែការស្វះស្វែងរកដំណោះស្រាយឱ្យបានប្រសើរជាងមុន ពិសេសគឺសមស្របតាមបរិបទនិងសម័យកាល គឺជារឿងល្អបំផុត។ លោកក៏ធ្លាប់លើកឡើងផងដែរថា មិនមានក្រុមហ៊ុនច្រើនទេដែលអាចឈរមាំឋិតថេរដោយមិនផ្លាស់ប្តូរ ឬបត់បែន រហូតទទួលជោគជ័យនោះ។
៤. ការផ្តោតយកចិត្តទុកដាក់ជាឫសគល់នៃភាពជោគជ័យ
ពីកុមារភាព Soichiro Honda មានចំណូលចិត្តលើគ្រឿងម៉ាស៊ីន ផ្តើមនៅពេលមួយដែលលោកឃើញឡានមួយគ្រឿងជិះកាត់តាមភូមិដែលលោករស់នៅ។ លោកមិនភ្លេចទេនូវក្លិនប្រេងម៉ាស៊ីន ដែលបាននាំលោកឱ្យទៅដល់ក្រុងតូក្យូហើយទៅធ្វើការជាកូនជាងមេកានិចរយៈពេល៦ឆ្នាំ លោកក៏មានក្តីសុបិនមួយថានឹងត្រឡប់មកផ្ទះហើយបង្កើតក្រុមហ៊ុនរថយន្តមួយផ្ទាល់ខ្លួន។
ពិតមែន គោលដៅ ព្រមទាំងជាចំណូលចិត្តលោកបានធ្វើឱ្យយុវជនជប៉ុនម្នាក់នេះ ព្យាយាម និងផ្តោតការស្វែងយល់លើជំនាញទាក់ទិននឹងឡានរហូតពេលខ្លះលោកភ្លេចបាយទឹកទៀតផង។ ប៉ុន្តែដោយសារការផ្តោតលើការសិក្សាជំនាញ លោក Honda ពុំបានចូលរៀន និងមានសញ្ញាបត្រផ្នែកវិស្វកម្មនោះទេ។
“ខ្ញុំមិនសូវរំខានការផ្តោតលើកិច្ចការរបស់ខ្ញុំទេ…ទោះបីពេលខ្លះកូរពោះប៉ុន្តែនៅតែចង់បន្តកិច្ចការតទៀត..” លោក Soichiro Honda បានលើកឡើង។ ចំពោះកិច្ចការខ្លះក៏បានទាមទារត្រូវការរយៈពេលវែង និងការអនុវត្តច្រើនម៉ោងលើដំណើរការរបស់វា ដែលជាហេតុនាំឱ្យលោក Honda បានទទួលជោគជ័យលើគោលដៅរបស់លោក៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា