ព័ត៌មានជាតិ
កម្ពុជាផ្ដើមធ្លាក់ភ្លៀងកក់ខែនារដូវប្រាំងឆ្នាំនេះ ក្រោយខកខានយូរថ្ងៃ
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនៅថ្ងៃទី០៧ ខែកុម្ភៈនេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់កក់ខែក្នុងបរិមាណពី ១០ ទៅ ២០ ភាគរយ លាយលំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅខេត្តកោះកុង និងខេត្តព្រះសីហនុចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

កន្លងមក ក្រសួងបានប្រកាសថា ចាប់ពីខែកុម្ភៈដល់ដើមខែឧសភា ឆ្នាំ ២០២៤ សីតុណ្ហភាពអាចនឹងកើនឡើងដល់ ៤១អង្សាសេ។
សូមជម្រាបថា រដូវប្រាំងឆ្នាំនេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភាឆ្នាំ ២០២៤ ដោយក្រសួងកត់សម្គាល់ថា នឹងមានភ្លៀងធ្លាក់តិចជាងមុន ប៉ុន្តែមានផ្គរ និងរន្ទះកើនឡើង ជាមួយនឹងខ្យល់បក់ខ្លាំងនៅក្នុងខែមេសា និងខែឧសភា បើធៀបនឹងឆ្នាំ២០២៣៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត