Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តឆេះកាប៊ីនភ្លើង ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ទាំងព្រឹក

បានផុស

នៅ

អគ្គិភ័យឆាបឆេះកាប៊ីនភ្លើងមួយកន្លែងក្នុងបរិវេណរោងចក្រទឹកដោះគោ បង្កឱ្យភ្ញាក់ផ្អើលដល់កម្មកររាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរោងចក្រទឹកដោះគោ តាមផ្លូវបេតុង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកេីតហេតុខណៈកម្មកររៀបនឹងចូលធ្វើការស្រាប់តែកាប៊ីនភ្លើង ប ត 723 ស្ថិតនៅជាប់អគាររោងចក្រ ឆ្លងចរន្តឆេះខាងក្នុង ផ្សែងខ្មួលខ្មាញ់ផ្អើលទាំងកម្មករ អាជ្ញាធរ សមត្ថកិច្ចរាយការណ៍ទៅខាងអគ្គិសនីដើម្បីផ្តាច់ចរន្ត ហើយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើង ។ ជាមួយគ្នានោះផងដែររថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៣គ្រឿង រថយន្តស្នងការក្រុង១គ្រឿង បានចុះទៅដល់កន្លែង​កេីតហេតុដេីម្បីត្រៀមទប់ស្កាត់ស្ថានការតែមិនបានបាញ់ទឹកទេ។

ករណីអគ្គិភ័យខាងលើ មិនប៉ះពាល់ដល់រោងចក្រនោះទេ ពោលឆេះតែកាប៊ីនភ្លើង ក្រោយពីរលត់ខាងរោងចក្រមានម៉ាសុីនភ្លើងបញ្ឆេះដើម្បីបម្រើការងារដដែលកម្មករចូលធ្វើការងារជាធម្មតា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម