Connect with us

កីឡា

ហេតុអ្វីបានជាក្រុមបាល់ទះជម្រើស ជាតិប៉ូឡូញលេខ១លើលោក?

បានផុស

នៅ

បច្ចុប្បន្នក្រុមបាល់ទះជម្រើសជាតិប៉ូឡូញស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១ ក្នុងតារាងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB នាំមុខក្រុមលេខ២ សហរដ្ឋអាមេរិក​ដល់​ទៅ៣០.២៣ពិន្ទុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីខកខានឈ្នះមេដាយមាសអូឡាំពិកអស់រយៈ៤៨ឆ្នាំ ប៉ុន្តែប៉ូឡូញនៅតែជាប់ឈ្មោះជាក្រុមកំពូល​លើ​លោក​។ ប្រទេសប៉ូឡូញមានប្រវត្តិជោគជ័យខ្លាំងលើឆាកអន្តរជាតិ​សម្រាប់កីឡាបាល់ទះ​ដែល​​ជាកីឡាដ៏ពេញនិយមបំផុត​មួយ។

សមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ប្រទេសប៉ូឡូញគិតមកដល់ពេលបច្ចុប្បន្នគឺ​ការឈ្នះមេដាយមាស​អូឡាំពិករដូវក្តៅឆ្នាំ១៩៦៧, ឈ្នះជើងឯកពិភពលោកចំនួន៣លើក​ (១៩៧៤ ២០១៤ និង២០១៨), ឈ្នះជើងឯកអឺរ៉ុប២លើក​(២០០៩ និង២០២៣) ឈ្នះពានរង្វាន់បាល់ទះលីគពិភពលោក ឆ្នាំ២០១២ និងឈ្នះពានរង្វាន់ Nations League ឆ្នាំ២០២៣។

ជោគជ័យធំបំផុតរបស់​ប៉ូឡូញគឺការឈ្នះពានរង្វាន់ Memorial of Hubert Jerzy Wagner ១០លើក និង​ជាក្រុមដែលឈ្នះពានរង្វាន់នេះច្រើនជាង​គេ​បំផុត​​គិតតាំងពីឆ្នាំ២០០៣​ជា​ពេល​ដែល​ពានរង្វាន់នេះត្រូវបានបង្កើតឡើង។ ពានរង្វាន់ Memorial of Hubert Jerzy Wagner គឺជាការប្រកួតកីឡាបាល់ទះ​មិត្តភាពអន្ដរជាតិ សម្រាប់ក្រុមជម្រើសជាតិ ធ្វើ​ឡើងជារៀងរាល់ឆ្នាំ និងរៀបចំដោយមូលនិធិ Hubert Wagner។

គិតត្រឹមឆ្នាំ២០២៤ ប៉ូឡូញគឺជាក្រុមបាល់ទះខ្លាំងបំផុត​​ក្នុង​​ពិភពលោក ខណៈកម្រិតក្លិបនៅលីគ​កំពូល​ PlusLiga ​សុទ្ធ​តែ​អាជីព និង​សំបូរ​ធន់​ធាន​ដែលទាក់ទាញកីឡាករ​មានទេពកោសល្យកំពូល​ៗ​ទូទាំង​ពិភព​លោក​ទៅលេងនៅទីនោះ។

ឆ្នាំ២០២១ ZAKSA Kędzierzyn-Koźle បានក្លាយជាក្លិប​​បាល់ទះ​​​ប៉ូឡូញដំបូងគេ​បានឈ្នះ​ជើង​ឯក​ CEV Champions League។ ក្រៅពីសមិទ្ធផលដែលបានរៀបរាប់ខាងលើក ប៉ូឡូញក៏​បាន​ឈ្នះមេដាយប្រាក់ និង​​សំរិទ្ធជាច្រើនទៀតក្នុងព្រឹត្តិការណ៍ធំៗជាកត្តារុញច្រានឲ្យពួកគេក្លាយជាក្រុម​កំពូល​លើលោក។ ជាពិសេសក្រុមជម្រើស​ជាតិប៉ូឡូញរកបានពិន្ទុសរុប ៥៣.៧៧ពិន្ទុ ក្នុងការប្រកួត២៤លើកដោយលទ្ធផល​ឈ្នះទាំង២៤លើក គិតចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម