ព័ត៌មានជាតិ
ក្រុម១០០រាត្រី អំពាវនាវអង្គបោះឆ្នោត កុំបោះឱ្យបក្សកម្លាំងជាតិ និងបក្សឆន្ទៈខ្មែរ ក្រោមមូលហេតុ៣យ៉ាង
សមាគមក្រុមការងារ១០០រាត្រី អំពាវនាវអង្គបោះឆ្នោតរបស់បក្សភ្លើងទៀន កុំបោះឆ្នោតឱ្យបក្សកម្លាំងជាតិ និងបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខនេះ។ ការអំពាវនាវនេះ ក្រោយក្រុមការងារ១០០រាត្រី មើលឃើញចំណុចមិនប្រក្រតីចំនួន៣ របស់ក្រុមបក្សទាំងនេះ។
បើតាមសេចក្ដីអំពាវនាវរបស់ក្រុមការងារ១០០រាត្រី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មូលហេតុសំខាន់ៗដែលអង្គបោះឆ្នោតរបស់បក្សភ្លើងទៀន មិនគួរចេញទៅបោះឆ្នោតឱ្យបក្សកម្លាំងជាតិ និងបក្សឆន្ទៈខ្មែរ គឺដោយសារថ្នាក់ដឹកនាំគណបក្សភ្លើង ទៀន ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ បែរជាបង្កើតវប្បធម៌អាក្រក់ដល់សង្គមជាតិ គឺវប្បធម៌បែកបាក់។ ជាការសង្កេតឃើញរបស់ក្រុមការងារ១០០រាត្រី គឺថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មានការបែកបាក់ជាបំណែកៗ មិនមានគំនិតជាធ្លុងមួយ ដូចអ្វីដែលខ្លួនបានអះអាងថាធ្វើដើម្បីជាតិឡើយ។
ក្រុមការងារ១០០រាត្រី ក៏មើលឃើញថា ថ្នាក់ដឹកនាំបក្សកម្លាំងជាតិ និងបក្សឆន្ទៈ ដែលកើតចេញពីគណបក្សភ្លើងទៀន បានប្រើនយោបាយទាញយកកម្លាំងរៀងៗខ្លួន ដោយបក្សទាំងពីរ បានយកអង្គបោះឆ្នោតរបស់ខ្លួនជាចំណាប់ខ្មាំង។ ក្រុមការងារ១០០រាត្រី បានគូសបញ្ជាក់ថា ប្រសិនបើអង្គបោះឆ្នោតទៅបោះឱ្យបក្សណាមួយក្នុងចំណោមបក្សទាំងពីរនេះ នឹងខុសចំពោះបក្សមួយ ពេលនោះ អង្គបោះឆ្នោត អាចនឹងត្រូវដកចេញពីបក្ស ឬដកចេញពីតំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលខ្លួនកំពុងកាន់តំណែង។
ហេតុដូច្នេះ កាលមិនចេញទៅបោះឆ្នោតច្បាស់ណាស់ថា មិនធ្វើខុសចំពោះគណបក្សណាមួយឡើយ ហើយក៏មិនចាំបាច់បារម្ភចំពោះការបណ្តេញចេញពី បក្ស ឬតំណែងនោះដែរ។ នេះជាការលើកឡើងបន្ថែមពីក្រុមការងារ១០០រាត្រី។
ចំណុចសំខាន់មួយទៀតនោះ គឺសកម្មភាពចោទប្រកាន់គ្នា វាយប្រហារទៅវិញទៅមករវាងបក្សទាំងនេះ ដោយសម្តី ក៏ដូជាការប្ដឹងទៅតុលាការ ត្រូវបានក្រុមការងារ១០០រាត្រី អះអាងថា គឺដើម្បីទាញយកសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើង ទៀន ដែលជាគណបក្សដើមរបស់ខ្លួនប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ក្រុមការងារ១០០រាត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំបក្សភ្លើងទៀន កន្លងមក ធ្វើឡើងដើម្បីតែអំណាច គ្មានឡើយពាក្យថា ស្នេហាជាតិ និងសាមគ្គី ដែលខ្លួនតែងតែនិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន។ ក្រុមការងារ១០០រាត្រី សង្កត់ធ្ងន់ថា ជំនឿអាត្មានិយម និងការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបានតំណែងជាសមាជិកព្រឹទ្ធសភា មិនសមឱ្យអង្គបោះឆ្នោតរបស់ បក្សភ្លើងទៀនទៅបោះឆ្នោតឱ្យនោះឡើយ។
ជារួម សមាគមក្រុមការងារ១០០រាត្រី បានសម្ដែងការសោកស្ដាយ ដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលមិនអាចធ្វើគម្រូល្អដល់សង្គមជាតិ និងអ្នកគាំទ្ររបស់ខ្លួនបាន ហើយដោយផ្អែកលើចំណុចទាំង៣ខាងលើ ក្រុមការងារ១០០រាត្រី បានចាត់ទុកថ្នាក់ដឹកនាំគណបក្សភ្លើងទៀនអសមត្ថភាព និងការខ្វះភាពជាអ្នកដឹកនាំក្នុងការដឹកនាំបក្សយ៉ាងពិតប្រាកដ ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា