Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បើកការវាយប្រហារអាកាសលើរដ្ឋធានីកៀវ និងទីក្រុងផ្សេងទៀត របស់អ៊ុយក្រែន

បានផុស

នៅ

កងទ័ពអាកាសអ៊ុយក្រែន និយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន អំឡុងពេលព្រឹកដ៏មមាញឹក ហើយការផ្ទុះជាច្រើនលើកក៏ត្រូវបានគេឮផងដែរ។

(រូបថត៖ Yahoo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Reuters, ការផ្ទុះដ៏ខ្លាំង ត្រូវបានគេឮក្នុងទីក្រុងកៀវ មុនម៉ោង៧ព្រឹកថ្ងៃពុធទី៧ខែកុម្ភៈ។ ភ្លាមៗនោះ អភិបាលក្រុងកៀវ លោក Vitali Klitschko បានបង្ហោះលើ Telegram ថា ប្រព័ន្ធការពារដែនអាកាស បានធ្វើសកម្មភាពមួយរំពេចហើយមិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់និងរបួស ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះទេ នៅទីនោះ។

ដោយឡែក តាមការចុះផ្សាយរបស់ BBC វិញ, ការវាយប្រហារអាកាស ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងតំបន់ Kharkiv ភាគឦសាន និង Cherkasy ភាគកណ្តាល និងការផ្ទុះនៅតំបន់ Mykolaiv ភាគខាងត្បូង។

លោក Vitali Klitschko (រូបថត៖ Getty)

អភិបាលក្រុង Mykolaiv លោក Olexander Senkevych បានឲ្យដឹងថា មនុស្សជាច្រើនបានរងរបួសប៉ុន្តែមានម្នាក់ប៉ុណ្ណោះដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈអ្នកផ្សេងទៀត ទទួលការព្យាបាលនៅកន្លែងកើតហេតុ។

ការវាយប្រហារនោះ ក៏បណ្តាលឲ្យផ្ទះ២០ខ្នង ក៏ដូចជារោងចក្រទឹកនិងឧស្ម័ន ត្រូវរងការខូចខាតផងដែរ។ លើសពីនេះ មីស៊ីលផ្លោងរបស់រុស្ស៊ី ត្រូវបានគេប្រទះឃើញហោះលើតំបន់ភាគខាងលិច Lviv, Ternopil និង Ivano-Frankivsk ទៀតផង។

(រូបថត៖ AFP)

សូមបញ្ជាក់ថា អ៊ុយក្រែន​ បាន​រង​ការ​វាយ​ប្រហារ​តាម​អាកាស​ជា​ញឹក​ញាប់​ចាប់​តាំង​ពី​រុស្ស៊ី​ ​ចូលលុកលុយ​នៅ​ថ្ងៃ​ទី២៤ខែ​កុម្ភៈឆ្នាំ២០២២ ដោយកាត់​បញ្ចូល​ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​កើតនិង​ខាង​ត្បូង។

លោក ពូទីន សង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន គឺមានគោលបំណងរំដោះតំបន់ Donbass ព្រោះថា ប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្ស ២៨ នាក់ស្លាប់ក្នុងការវាយប្រហារលើទីក្រុងកាន់កាប់ដោយ រុស្ស៊ី នៅភាគខាងកើត អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម