Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា នឹងវិនិយោគ ៦៧ ពាន់លានដុល្លារ ប្រែប្រទេសជាទីផលិតថាមពលតាមតម្រូវការ

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi បាន​បើក​បង្ហាញ​ពី​​ចក្ខុ​​វិស័យ​របស់​រដ្ឋាភិបាល​ខ្លួន ដោយ​​នឹង​ប្រែ​ក្លាយ​​ប្រទេស​ទៅជា​​​ទី​បង្ក​បង្កើត​ថាម​ពល​ ។ នេះ​បើ​ការ​ប្រកាស​របស់​លោកនៅ​ក្នុង​សន្និសីទ​​ថាម​ពល​ឥណ្ឌា​​កាល​ពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤​ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​ប្រភព​ព័ត៌មានពី​ Times of India បានឲ្យដឹងថា ទី​ក្រុង​​ញ៉ូវដេលី នឹង​វិនិយោគ​​ជា​ទឹក​ប្រាក់​ប្រមាណ​ ៦៧​ ពាន់​លាន​ដុល្លារ​​ក្នុង​វិស័យ​ថាមពល​ ក្នុង​រយៈ​ពេល​ប្រមាណ ​៥ ​ទៅ ៦ ឆ្នាំ​ខាង​មុខ​ ក្នុង​ទិស​ដៅ​​បំពេញ​តម្រូវ​ការថាម​ពល​របស់​ប្រទេស​ ដែល​រំពឹង​ថា​នឹង​កើន​ឡើង​ទ្វេ​ដង​​ត្រឹម​​ឆ្នាំ​២០៤៥​ ។

កាល​ពី​ដើម​ខែ​កុម្ភៈ រដ្ឋាភិបាល​ឥណ្ឌា​​បាន​ប្រកាស​​ពី​ការ​ចំណាយ​ទុន​​របស់​ខ្លួន​ ចាប់​ពី​ខែ​មេសា​​ខាង​មុខ នឹ​ង​កើន​ឡើង​​ទៅ​ដល់​ ១១.១​​ ​លាន​លាន​រូពី (ប្រហែល​ ១៣៤​ ពាន់​លាន​ដុល្លារ) ដែល​ជាការ​​ចំណាយ​​ខ្ពស់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្រ្ត​ឥណ្ឌា ​។ “មួយ​ចំណែ​ក​ធំ​នៃ​ទឹ​ក​ប្រាក់ នឹង​ចំណាយ​ទៅ​លើ​វិ័ស័យ​ថា​ម​ពល​។ ការ​វិនិយោគ​ទៅ​តាម​ផែន​ការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថាម​ពល ក៏​ដូច​ជា​អភិវឌ្ឍ​​​ឲ្យ​ប្រសើរ​ឡើង​​​នូវ​ហេថា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​ មាន​ដូច​​ជា​ផ្លូវ ផ្លូវ​រថភ្លើង ព្រលាន​យន្ត​ហោះ និង​​ការ​ប្រើ​ប្រាស់​​​​ប្រជាពលរដ្ឋ​”។ នេះ​បើ​តាម​ ការ​ប្រកាស​របស់​លោក នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Modi។

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi

លោក Modi ក៏​បាន​បន្ថែម​ថា សេដ្ឋកិច្ច​ឥណ្ឌា កំពុង​កើន​ឡើង​​​ប្រមាណ​ជាង ៧.៥ % ដែល​នឹង​ជំរុញឲ្យ​ប្រទេស​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាង​គេ​លំដាប់​ទី​៣ ​លើ​ពិភព​លោក ។ ជា​មួយ​គ្នា​នេះ​ លោក​ក៏​បាន​អញ្ជើញ​វិនិយោគិន​​នានា​ជា​ច្រើន​​ប្រទេស​​ដើម្បី​មក​ចូល​រួម​ចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស​ឥណ្ឌា​ផងដែរ ។ លោកបានបន្ថែមថា “ថ្នាក់​ដឹក​នាំ​ក្នុង​វិស័យ​​ប្រេង ឧស្ម័ន និង​ថាម​ពល​ជុំ​វិញ​ពិភព​លោក កំពុងមាន​បំណង​មក​វិនិយោគ​ច្រើន​នៅ​ឥណ្ឌា​”។

ជា​ចុង​ក្រោយ​លោក​​នាយ​ក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ក៏​បាន​​សង្កត់​ធ្ងន់​ថា ប្រទេស​​ឥណ្ឌា នឹង​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រភព​ថាម​ពល​ស្អាត​ បន្ថែម​ទៅ​លើ​វិស័យ​ថាម​ពល​សំខាន់​របស់​ខ្លួន ដែល​កន្លង​មក​​ឥណ្ឌា​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​​ថាម​ពល​ធ្យូង​ថ្ម។ ស្រប​ជា​មួយ​​គ្នា​នេះ ជា​ការ​កត់​សម្គាល់​ពី​​ស្ថាប័ន​ថាម​ពល​អន្តរ​ជាតិ (IEA) ក៏​ទទួល​​ស្គាល់​លើ​ដំណើរ​ការ​​ប្រឹង​ប្រែង​របស់​ឥណ្ឌា ក្នុង​ការ​អនុវត្ត​នូវ​ទី​ផ្សារ​ថាម​ពល​ចម្រុះ ដោយ​រួម​បញ្ចូល​ថាម​ពល​កើត​ឡើង​វិញ​ច្រើន​ (ថាម​ពល​ស្អាត) ទៅ​ក្នុង​បម្រើ​​បម្រាស់​ថាម​ពល​របស់​ប្រទេស​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម