Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាថៃ សង្ឃឹមថា ទំនាក់ទំនងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងពង្រីកថែមទៀត

បានផុស

នៅ

នៅចំពោះមុខសម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកប្រធានរដ្ឋសភាថៃ បានបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានរដ្ឋសភាថៃ បង្ហាញក្ដីសង្ឃឹមបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅប្រទេសថៃ ក្នុងនាមជានាយកររដ្ឋមន្ត្រីនៃកម្ពុជា។

លោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភាថៃ បានសម្ដែងកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសថៃ​ពេលនេះ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការនេះ ដែលសម្តេចធិបតី ជានាយករដ្ឋមន្រ្តីទីមួយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅលើទឹកដីថៃ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ។ 

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាថៃរូបនេះ ក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យនៃប្រទេសទាំងពីរ កម្ពុជា និងថៃ ហើយលោក សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ក្រោយទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកប្រធានរដ្ឋសភាថៃ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយលោក សេដ្ឋា ថាវីស៊ីន ជាពិសេស ការឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំងពីរ ពីភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ សម្ដេចធិបតី បានជម្រាបលោកប្រធានរដ្ឋសភាបន្ថែមថា ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតត្តិការក្នុងវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យការទូត សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងវិស័យទេសចរណ៍ ជាដើម។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្តែងក្តីរីករាយ និងស្វាគមន៍វត្តមានរបស់លោកប្រធានរដ្ឋសភាដៃ នៅប្រទេស កម្ពុជា នាពេលអនាគត ជាពិសេស ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភា។ សម្ដេចធិបតី មានជំនឿជាក់ថា នៅពេលនោះ លោកប្រធានរដ្ឋសភា នឹងមានជំនួបជាច្រើនទៀតជាមួយនឹងសម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភា នាពេលខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ នាទីutes មុន

បើករថយន្តដល់ផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីប៉ើងជិត ១០ ម៉ែត្រ របួសមនុស្ស ០២ នាក់

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក បៃដិន លើកទោសឲ្យកូន ព្រោះខ្លាចគេធ្វើបាបកូន ពេលគាត់អស់តំណែង

សន្តិសុខសង្គម៤៥ នាទីutes មុន

ប្រជាពលរដ្ឋជាង២៧០គ្រួសារ នៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានផ្លូវក្រួសក្រហមមួយខ្សែសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ព្រមានក្រុមហាម៉ាស ថា នឹងជួបអាសន្នធំ បើមិនដោះលែងចំណាប់ខ្មាំង មុនគាត់ចូលកាន់តំណែង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំបើកវេទិកាអប់រំស្តីពី “ឧត្តមានុវត្តន៍កំណែទម្រង់សាលារៀន ឆ្នាំ២០២៤”

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

Sokha Hotels

ព័ត៌មានពេញនិយម