Connect with us

កីឡា

សោកស្ដាយកីឡាករ​បាល់ទាត់១រូប​ត្រូវ​រន្ទះបាញ់​ស្លាប់​ក្នុង​ពេល​ប្រកួត​

បានផុស

នៅ

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលកីឡាករ​បាល់ទាត់ម្នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ បន្ទាប់​ពី​ត្រូវ​រន្ទះ​បាញ់​ពេល​កំពុង​ប្រកួត​នៅ​លើ​ទីលាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូមួយបានថតបានពេលដែលបុរសអាយុ៣៥ឆ្នាំត្រូវបានវាយប្រហារដោយរន្ទះធ្វើឲ្យដួលនៅ​លើ​ទី​លាន ខណៈមិត្តរួមក្រុម​ផ្សេង​ទៀត​ក៏​បាន​ដួលភ្លាមដែរ។ បុរស​រងគ្រោះ​ដល់បាត់ជីវិតមានឈ្មោះ Septian Raharja មកពី Subang ក្នុង Bandung ភាគខាងលិច Java។ ឧបទ្ទវហេតុដ៏សោកសៅនេះបានកើតឡើងក្នុងអំឡុងពេលការប្រកួតបាល់ទាត់មិត្តភាព​រវាងក្រុម 2 FLO FC Bandung និង FBI Subang នៅកីឡដ្ឋាន Siliwangi។

សេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក PRFM News បញ្ជាក់ថា គាត់នៅមានដង្ហើមនៅឡើយ បន្ទាប់ពីត្រូវរន្ទះបាញ់ ហើយត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកយ៉ាងប្រញាប់ ប៉ុន្តែ​បន្ទាប់​មក​ក៏​បាត់​បង់​ជីវិត។

នេះ​ជា​លើក​ទី​២​​​ដែល​កីឡាករ​បាល់ទាត់​ឥណ្ឌូណេស៊ី​ត្រូវ​រន្ទះបាញ់​ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយ​។ ក្នុងនោះកីឡាករបាល់ទាត់វ័យក្មេង Bojonegoro នៅខេត្ត​ East Java ត្រូវបានរន្ទះបាញ់​ពេលប្រកួត Soeratin U-13 Cup ក្នុងឆ្នាំ២០២៣។ រូបគេបានគាំងបេះដូង និង​ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ គាត់​មិន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ​ បន្ទាប់ពី​ជួយ​សង្គ្រោះ​បឋម​ និងបានដឹងខ្លួន​វិញ​ប្រហែល២០នាទីក្រោយ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១០ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ព័ត៌មានជាតិ១៣ នាទីutes មុន

កសិករ​​រស់នៅ​ខេត្ត​បាត់ដំបង ប្រើប្រាស់​ដី ១០ រ៉ៃ រកចំណូលបាន ២ ដងក្នុង ១ ឆ្នាំ ទ្រទ្រង់ជីវភាពគ្រួសារ

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម