Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍តុក្កតាយក្សខេត្តសៀមរាប គ្រោងនឹងរៀបចំក្បួនដង្ហែនៅថ្ងៃទី២៤ កុម្ភៈ ខាងមុខ

បានផុស

នៅ

គម្រោងតុក្កតាយក្សនៅខេត្តសៀមរាប កំពុងចាប់ផ្តើមរៀបចំត្រៀមខ្លួន ក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកទេសមួយចំនួន ពាក់ព័ន្ធសិល្ប:សូន្យរូប និងអរិយធម៌ វប្បធម៌ ទាំងខ្មែរ ទាំងបរទេស ដែលបានសហការគ្នា ដោយមានការចូលរួមពីសិស្សសាលារដ្ឋ និងឯកជន ដើម្បីបានរៀនពីរបៀបសូន្យរូបតុកតាយក្ស និងដំឡើងតុក្កតាយក្សផ្សេងៗ ហើយក៏ជាមោទនភាពសម្រាប់សិស្សានុសិស្សស្វែងយល់ក្នុងការសិក្សារៀនសូត្របន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី តេស វ៉ាន់ណង ជាគ្រូបង្រៀនផ្នែកសិល្ប:សូន្យរូប បានលើកឡើងថា៖ «ខ្ញុំពេញចិត្តនឹងការងារបង្ហាត់បង្រៀនចំពោះការសូន្យរូបដល់ប្អូនៗ សិស្សនុសិស្ស»។ លោកស្រីយល់ឃើញថា ពួកគេបានយកចិត្តទុកដាក់ក្នុងការរៀនសូត្រយ៉ាងពិតប្រាកដ ដោយរៀនផង អនុវត្តផ្ទាល់ផង។ ជាក់ស្តែង ដូចពេលនេះ លោកស្រី បានចែករំលែកបទពិសោធទៅដល់ក្មេងៗ ដើម្បីឱ្យក្មេងៗធ្វើការរួមគ្នា បែបជាក្រុមៗ និងបានយល់ពីការងារសង្គមកាន់តែច្បាស់ថែមទៀត។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងកិច្ចការទូទៅនៅក្នុងគម្រោងតុក្កតាយក្សនេះ បានឱ្យ«កម្ពុជាថ្មី»ដឹងនៅព្រឹកថ្ងៃពុធនេះ ថា ការរៀបចំសូន្យរូប និងដំឡើងរូប នៅក្នុងបរិវេណវត្តដំណាក់ ក្រុងសៀមរាប គឺមានរយ:ពេល ៣សប្តាហ៍ ហើយឥឡូវធ្វើបាន២-៣ថ្ងៃ រួចមកហើយ។ គម្រោងតុក្កតាយក្សនេះ នឹងគ្រោងដង្ហែនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤ ខាងមុខ។ លោក សង្ឃឹមជឿជាក់ថា នៅថ្ងៃព្រឹត្តិការណ៏នៃក្បួនដង្ហែតុក្កតាយក្សនេះ និងមានភ្ញៀវជាតិ អន្តរជាតិចូលរួមច្រើន ព្រោះថានៅថ្ងៃដង្ហែរនោះ មានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីរៀបចំស្តង់តាំងពិព័ណនានាជាច្រើន ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍បានដាក់ចេញ ដែលជាកន្លែងតំបន់ទេសចរណ៍ពិភពលោកបានស្គាល់ និងបានឃើញយ៉ាងពិតប្រាកដ។

លោកបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែកុម្ភ: ពេលល្ងាចក្បួនដង្ហែតុក្កតាយក្ស នឹងធ្វើការរៀបចំដង្ហែចេញពីវត្តដំណាក់ឆ្វែលជុំវិញ រួចហើយយកទៅដាក់តាំងនៅក្នុងសួនច្បារព្រះដំណាក់រយ:ពេល ៥ថ្ងៃ ទុកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ថតយករូបភាពទុកធ្វើជាអនុស្សាវរីយ៍។

លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឬស្សី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកទស្សនាខេត្តមួយនេះ ដែលជាខេត្តពោរពេញទៅដោយអរិយធម៌ វប្បធម៌ផូរផង់ ជាពិសេស គឹសកម្មភាពក្មេងៗនៅទីនេះតែម្តង ដែលពួកគេបានចូលរួមជាមួយព្រឹត្តិការណ៍តុក្កតាយក្សក្នុងឆ្នាំ២០២៤ នេះ។ លោកថា ទាក់ទងនឹងវិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍នេះ។ លោកបញ្ជាក់បន្ថែមថា ខេត្តសៀមរាប គឺជាខេត្តដែលសម្បូរកម្មវិធីទាក់ទាញភ្ញៀវទេសចរ។ រីឯ គម្រោងតុក្កតាយក្សនេះ ក៏មិនមែនជាលើកទី ១នោះដែរ គឺជាលើកទី ១១ហើយ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម