Connect with us

ព័ត៌មានជាតិ

ថៃមិនបានជជែករឿងបើកច្រកចូលប្រាសាទព្រះវិហារជាមួយកម្ពុជាឡើយ

បានផុស

នៅ

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសថៃ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ មិនបានលើកយកបញ្ហាសុំឱ្យកម្ពុជាបើកច្រកចូលប្រាសាទព្រះវិហារមកជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាឡើយ នៅក្នងជំនួបជាមួយសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ សង្កត់ធ្ងន់ដូច្នេះ “ ជាការពិតមុនទស្សនកិច្ចរបស់សម្ដេចធិបតី នៅថៃ មានមែនការលើកឡើងតាមរយៈសារព័ត៌មាន ការលើកឡើងពីសំណាក់ព្រឹទ្ធសមាជិក និងអ្នកតំណាងរាស្ត្រថៃមួយចំនួន ដែលចង់ឃើញនាយករដ្ឋមន្ត្រីថៃ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន លើកមកពិភាក្សាជាមួយសម្ដេចធិបតី នូវលទ្ធភាពនៃការបើកច្រកព្រំដែនព្រះវិហារឡើងវិញ ប៉ុន្តែនៅថ្ងៃនេះ​ នៅបាងកក ការពិតជាក់ស្ដែង គឺខាងភាគីថៃមិនបានលើកមកពិភាក្សាទេ”។

គួរឱ្យដឹងថា កាលពីចុងខែមករាកន្លងទៅ សារព័ត៌មានរបស់ប្រទេសថៃបានចុះផ្សាយថា គណបក្សភឿថៃ បានជំរុញឱ្យនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន លើកយកបញ្ហាបើកច្រកចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ ជជែកជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងទស្សនកិច្ចផ្លូវការ។

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយ ឬទើបតែជាលើកទីពីរឡើយដែលថៃចង់ឱ្យមានការបើកច្រកចូលទស្សនាប្រាសាទព្រះវិហារនេះ ពោលគឺបញ្ហានេះ ស្ទើរតែរាប់ភ្លេចទៅភាគីថៃតែងតែចិញ្ចឹមចិត្តសុំឱ្យកម្ពុជាបើកច្រកចូលប្រាសាទព្រះវិហារតាមស្រុក Kantharalak របស់ខេត្តស៊ីសាកេត ត្រូវបានបិទ ចាប់តាំងពីឆ្នាំ២០០៨មក ក្រោយមានការប៉ះទង្គិចនៅព្រំដែនរវាងកងទ័ពថៃ។

ជាក់ស្ដែងកាលពីឆ្នាំមុន អភិបាលខេត្ត Ubon Ratchathani ក៏បានស្នើកម្ពុជាសុំអនុញ្ញាតឲ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារ តាមច្រកចូលស៊ីសាកេតផងដែរ ប៉ុន្តែសំណើរនេះ​ មិនទទួលបានការយល់ព្រមពីសំណាក់ភាគីខ្មែរឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ២០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម