Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី នឹងមានវិធានការបែបណាបើស្ត្រីឈ្មោះ គង់ ម៉ូលីកា មិនចូលខ្លួនបំភ្លឺតាមការអំពាវនាវ

បានផុស

នៅ

រហូតមកដល់ថ្ងៃទី៧កុម្ភៈ ស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបង្ហោះសារចោទប្រកាន់មន្ត្រីប៉ូលីសចរាចរណ៍ និងជនស៊ីវិលនៅចំណុចគោលដៅស្តុបក្ដាន់ពីរ មិនទាន់បានចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចនៅឡើយ បើទោះបីមានការអំពាវនាវយ៉ាងទទូចពីសំណាក់លោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងមានវិធានការបែបណាចំពោះស្ត្រីរូបនេះ បើនៅតែមិនព្រមចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ច និងមហាជន?

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីនេះបើសិនជាស្ត្រីឈ្មោះ គង់ ម៉ុលីកា មិនព្រមចូលខ្លួនមកដាក់ពាក្យបណ្ដឹង ឬមិនចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ចនោះទេ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើកិច្ចការងារនេះដើម្បីបំភ្លឺជូនមហា​ជន​អំពីការផ្សព្វផ្សាយចោទប្រកាន់មកលើមន្ត្រីនគរបាលចរាចរណ៍។

បើតាមលោកឧត្ដមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រលប់ថ្ងៃទី៧ កុម្ភៈ បានលើកឡើងនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោកថា ស្ត្រីឈ្មោះ គង់ ម៉ូលីកា មិនមែនជាតួអង្គក្នុងរឿងនេះទេ ក្នុងនោះ លោកក៏ស្នើសុំឲ្យអ្នកនិពន្ធចេញមកសារភាពឲ្យទាន់ពេលវេលា ព្រោះលោកក៏ត្រូវការរកយុត្តិធម៌ និងកិត្តិយស់ឲ្យអ្នករងគ្រោះពិតប្រាកដដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម