ជីវិតកម្សាន្ដ
ប្រទេស១០ដំបូងគេ នឹងចូលរួមកម្មវិធី Miss Cosmo 2024 នៅវៀតណាម ក្នុងនោះក៏មានកម្ពុជា
ការប្រលងសម្រស់អន្តរជាតិ Miss Cosmo 2024 នឹងចាប់ផ្តើមជាផ្លូវការលើទឹកដីនៃប្រទេសវៀតណាម ដែលធ្វើឲ្យទស្សនិកជនសម្រស់ជាច្រើនមានការរំភើបចិត្តជាខ្លាំង។ ជាពិសេស អ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុតនោះគឺសូម្បីតែកម្ពុជា ក៏នឹងបញ្ចូនបវរកញ្ញាទៅប្រកួតផងដែរ។
តាមរយៈការចុះផ្សាយពីទំព័ររបស់ផ្លូវការរបស់កម្មវិធីប្រកួតសម្រស់នាប៉ុន្មានថ្ងៃមុន ក្នុងពេលដែលគណៈកម្មាធិការរៀបចំការប្រលង បានប្រកាសប្រទេសចំនួន ១០ ដែលនឹងត្រូវបញ្ជូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួនទៅប្រកួតក្នុងកម្មវិធី Miss Cosmo រដូវកាលទី១ក្នុងប្រទេសវៀតណាម រួមមាន៖ មីយ៉ាន់ម៉ា, សាធារណរដ្ឋដូមីនីកែន(Dominican Republi), ហុងឌូរ៉ាស, កម្ពុជា, ឡាវ, សៀរ៉ាឡេអូន (Sierra Leone), ហៃទី, គុយបា, សិង្ហបុរី និង នេប៉ាល់។
យោងតាមការប្រកាស បេសកកម្មរបស់ Miss Cosmo គឺជាការប្រលងសម្រស់ថ្មីទាំងស្រុង ជាមួយនឹងបេសកកម្មពង្រឹងឥទ្ធិពលរបស់ស្ត្រីជុំវិញពិភពលោក តាមរយៈសំឡេង សកម្មភាព និងការគិតទូលំទូលាយ។ ក្នុងនាមជាស្ថាប័នសម្រស់ពិភពលោក ការអប់រំ និងសហគមន៍ដែលផ្តោតលើស្ត្រី Miss Cosmo ផ្តោតយ៉ាងខ្លាំងលើការលើកកម្ពស់ឥទ្ធិពលរបស់ស្ត្រីជាមួយនឹងគោលដៅ និងផែនការជាក់ស្តែង។ ជាមួយគ្នានេះ លើកទឹកចិត្តស្ត្រីឲ្យនិយាយឡើង ធ្វើសកម្មភាព និងមានទំនុកចិត្តលើខ្លួនឯងជាមួយនឹងសមត្ថភាពរបស់ពួកគេ។
យ៉ាងណាក្ដី អ្វីដែលកាន់តែពញ្ញាក់អារម្មណ៍ទស្សនិកជន លោកស្រី អ៉ឹម សុគន្ធា ដែលជាថៅកែក្រុមហ៊ុន HK7 Beauty Care និងជាអ្នកគ្រប់គ្រង Miss Grand Cambodia អាចនឹងបញ្ជូនតំណាងឲ្យ Miss Cosmo ប្រចាំប្រទេសកម្ពុជាទៅប្រកួតនាពេលខាងមុខនេះ។
ក្នុងពេលជាមួយគ្នានោះ បវរកញ្ញាលំដាប់រង២ Miss Grand Cambodia 2023 អ៊ិន លក្ខណា កំពុងក្លាយជាបុគ្គលដែលមហាជនទស្សន៍ទាយថានាងជាតំណាងប្រទេសកម្ពុជា។ ក្នុងពេលដែលនាងមានបទពិសោធយ៉ាងទូលំទូលាយក្នុងការប្រយុទ្ធកម្មវិធីសម្រស់ ព្រមទាំងមានអ្នកគាំទ្រវៀតណាមយ៉ាងភ្លូកទឹកភ្លូកដីរង់ចាំទទួលនាងថែមទៀតផង។
យ៉ាងណាមិញ ប្រសិនបើ អ៊ិន លក្ខណា ត្រូវបានតែងតាំងទៅប្រទេសវៀតណាម ដើម្បីចូលរួមក្នុងកម្មវិធី Miss Cosmo 2024 នោះនាងនឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយបវរកញ្ញា Xuan Hanh របស់វៀតណាម ដែលជាស្រីស្អាតមានកម្ពស់ ១.៧១សង់ទីម៉ែត្រ ទំហំទាំងបី ៨២-៦០-៨៧ និងជាសិស្សឯកទេសនៃវិទ្យាល័យ Luong Van Tuy ។ សម្រស់វៀតណាមរូបនេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រកិត្តិយសពីសកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (សាលាដ៏មានកិត្យានុភាព និងល្អបំផុតមួយនៅវៀតណាម)។ លើសពីនេះ នាងក៏ទទួលបានចំណាត់ថ្នាក់លេខ២ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយត្រូវព្យួរទោស តារាម៉ូដែល Ngoc Trinh អាចលេចមុខក្នុងវិស័យសិល្បៈវៀតណាមដូចមុនដែរទេ?
ចុចអាន៖ក្រោយត្រូវព្យួរទោស តារាម៉ូដែល Ngoc Trinh អាចលេចមុខក្នុងវិស័យសិល្បៈវៀតណាមដូចមុនដែរទេ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ