ព័ត៌មានជាតិ
រដ្ឋ នឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លី តាមរយៈការប្រើមនុស្ស វាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នាថ្ងៃទី០៧ ខែកុម្ភៈ។
លោក សាយ សំអាល់ បានចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។
លោក សាយ សំអាល់ បានអះអាងថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍នាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
តាមលោក សាយ សំអាល់ មកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ខណៈនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ដោយឡែកចំពោះផ្ទៃដីដែលមិនទាន់បានវាស់វែងនៅទូទាំងប្រទេស គឺនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់។
ជាការកត់សម្គាល់ ការវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លី ដែលជាកំណប់ទ្រព្យរបស់ប្រជាពលរដ្ឋនោះ គឺទទួលបានការសាទរជាច្រើននៅលើបណ្តាញសង្គម។ ជុំវិញការទទួលបានការសារទរបែបនេះ សម្រាប់រាជរដ្ឋាភិបាលគឺបានវាយតម្លៃថាជាជោគជ័យដ៏សំខាន់មួយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ