ព័ត៌មានជាតិ
សម្ដេច ឃួន សុដារី ៖ សន្តិភាព ធ្វើឱ្យ កម្ពុជា អភិវឌ្ឍន៍ និងប្រើប្រាស់គ្រប់សក្ដានុពល ដើម្បីការរីកចម្រើនរបស់សង្គមជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍ និងប្រើប្រាស់គ្រប់សក្ដានុពល ដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា មានសក្ដានុពលជាច្រើនសន្ធឹកសន្ធាប់ ទាំងសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ប៉ុន្តែដោយសារភ្លើងសង្គ្រាម បានធ្វើឱ្យកម្ពុជាយឺតយ៉ាវ ឬ រំលងសក្ដានុពលដែលមានតួយ៉ាងដូចជា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាដើម។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគម ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នៅក្នុងការត្រៀមរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ លើកទី ១៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ ២០២៤ ខាងមុខ។
នៅក្នុងឱកាសនោះ សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញដែលបានមកពីពលិកម្មយ៉ាងធំធេងរបស់មគ្គុទ្ទេសក៍ដ៏ឆ្នើម គឺ សម្តេចតេជោ ហ៊ុន សែន ហើយសន្តិភាព និងស្ថិរភាពសង្គម បានបន្តថែរក្សា និងការពារយ៉ាងម៉ឺងម៉ាត់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី ៧ ក្នុងការដឹកនាំនាវាកម្ពុជាឈានឆ្ពោះកាន់វឌ្ឍនភាពជាបន្តទៅទៀត។
លោកបណ្ឌិត ឆាយ ស៊ីណាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចរដ្ឋសភាធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាឱកាសនេះ។ លោកបណ្ឌិតប្រធានសមាគម បានរាយការណ៍ពីការងារ និងសមិទ្ធផលដែលសមាគមសម្រេចបាន នាពេលកន្លងមក នៅក្នុងការចូលរួមលើកកម្ពស់វិស័យពាណិជ្ជកម្មនៅកម្ពុជា។ ក្រៅពីការធ្វើជំនួញ និងការកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា សមាគមក៏បានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ នៅក្នុងនោះក៏បានចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ តាមរយៈការផ្តល់តម្លៃដល់ស្នាដៃចម្លាក់របស់ស្ត្រី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការរបស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាថា ជាព្រឹត្តិការណ៍សំខាន់ ពីព្រោះមិនត្រឹមជួយលើកកម្ពស់វិស័យគ្រឿងអលង្ការប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីបរទេស មកបណ្តាក់ទុននៅកម្ពុជា និងជាឱកាសដែលកម្ពុជាអាចស្រូបទាញអ្នកទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគ ស្របពេលដែលយើងបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ សម្បត្តិវប្បធម៌ជាតិ ស្នាដៃសិល្បៈចម្លាក់របស់កូនខ្មែរ ដល់ភ្ញៀវបរទេសបានស្គាល់។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា ជាទឹកដីសុវណ្ណភូមិ ដែលពោរពេញដោយសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ដូច្នេះការរក្សាបាននូវសុខសន្តិភាពគឺ កម្ពុជា នឹងទទួលការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ដោយសារសន្តិភាព និងការអភិវឌ្ឍជាចំណងពីរលើខ្សែតែមួយ។ សម្តេច ក៏បានជំរុញលើកទឹកចិត្តផងដែរ ឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ប្រកបដោយប្រណីតភាព និងគុណភាពខ្ពស់ ព្រមទាំងរំលេចពីក្បូរក្បាច់រចនារបស់ខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា