ព័ត៌មានជាតិ
សម្ដេចធិបតី ថា ការអភិវឌ្ឍរួមគ្នារវាងកម្ពុជា-ថៃ នៅតំបន់ត្រួតស៊ីគ្នា មិនធ្វើឱ្យបាត់អធិបតេយ្យភាពជាតិឡើយ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ការអភិវឌ្ឍរួមគ្នារវាងកម្ពុជា-ថៃ នៅក្នុងតំបន់ត្រួតស៊ីគ្នា (OCA) មិនប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជាឡើយ តែផ្ទុយទៅវិញ គឺដើម្បីជំរុញបង្កើនសេដ្ឋកិច្ច និងធានាបានសន្តិសុខប្រេង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចេញមកអះអាងបែបនេះ ក្រោយមានក្រុមបុគ្គលប្រឆាំងមួយចំនួនរិះគន់រាជរដ្ឋាភិបាលកម្ពុជាលើករណីនៅតំបន់ត្រួតស៊ីគ្នា OCA នេះ។ ជុំវិញករណីនេះ សម្ដេចធិបតី បានប្រាប់ទៅបុគ្គលដែលរិះគន់រាជរដ្ឋាភិបាលលើករណីនេះ ត្រូវចែកឱ្យដាច់ពីការអភិវឌ្ឍរួមគ្នារវាងកម្ពុជា និងថៃ និងកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ។
សម្ដេចថ្លែងឱ្យដឹងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច នៅប្រទេសថៃ គឺរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពក្នុងការអភិវឌ្ឍរួមគ្នានៅតំបន់ត្រួតស៊ីគ្នា OCA ដើម្បីរុករកធនធានប្រេង និងឧស្ម័នធម្មជាតិនៅបាតសមុទ្ររវាងកម្ពុជា និង ថៃ។
តែយ៉ាងណា សម្ដចធិបតី បានគូសបញ្ជាក់ដូច្នេះថា៖ «ញែកឱ្យដាច់ផលប្រយោជន៍សេដ្ឋកិច្ចនៃការអភិវឌ្ឍរួមគ្នា មិនបានធ្វើឱ្យបាត់អធិបតេយ្យភាពក្នុងការចចារព្រំដែនទេ ញែកឱ្យដាច់ ខណៈការចចារព្រំដែនទឹកនៅតែបន្តធ្វើតាមរយៈលក្ខណៈបច្ចេកទេស»។ សម្ដេចធិបតី ថា ការរួមគ្នាទាញយកផលប្រយោជន៍ពីតំបន់ត្រួតស៊ីគ្នា OCA គឺដើម្បីជាតិ។
សម្ដេចធិបតី ក៏បានរំលឹកដែរថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ទិសដៅក្នុងការចចារបញ្ហាព្រំដែនប្រកបដោយចក្ខុវែងឆ្ងាយ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ដើម្បីធានាកុំឱ្យកូនខ្មែរជំនាន់ក្រោយមានជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
តំបន់សមុទ្រត្រួតស៊ីគ្នា កម្ពុជា និងថៃ គឺជាកន្លែងមានធនធានប្រេង និងឧស្ម័នធម្មជាតិ ហើយវាក៏អំណោយផលដល់ការធ្វើអាជីវកម្ម ដែលអាចកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស និងប្រើប្រាស់សម្រាប់ផលិតអគ្គិសនីក្នុងស្រុក។ តំបន់ OCA នៅព្រំដែនកម្ពុជា-ថៃ ក្នុងឈូងសមុទ្រ គឺជាចំណុចនៃជម្លោះរវាងប្រទេសទាំង២ ដែលបានទាមទារតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ ហើយអនុស្សរណៈនៃការយោគយល់ដើម្បីរួមគ្នារុករកនៅតំបន់ OCA ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ ២០០១ ប៉ុន្តែក្រោយមកត្រូវបានផ្អាកដោយរាជរដ្ឋាភិបាលថៃក្នុងឆ្នាំ ២០០៩៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់