ព័ត៌មានអន្ដរជាតិ
តើមេទ័ពកំពូល ទើបតែងតាំងរបស់អ៊ុយក្រែន ជានរណា?
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Kyiv Independent កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ, ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានតែងតាំងលោក Aleksandr Sirsky ឲ្យកាន់តំណែងជាមេទ័ពកំពូល បន្ទាប់ពីបណ្តេញលោក Valery Zaluzhny។
រឿងនេះកើតឡើងជិតមួយសប្តាហ៍ ក្រោយលោក ហ្សេលេនស្គី បង្ហើបក្នុងបទសម្ភាសជាមួយបណ្តាញសារព័ត៌មានអ៊ីតាលីថា គាត់នឹងរុះរើក្បាលម៉ាស៊ីន ទាំងការដឹកនាំស៊ីវិលនិងយោធានៅក្នុងទីក្រុងកៀវ ដើម្បីទប់ទល់ឲ្យមានប្រសិទ្ធភាពជាងមុន ជាមួយរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក ហ្សេលេនស្គី និយាយថា “ខ្ញុំបានតែងតាំងវរសេនីយ៍ឯក Syrsky ជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាមេបញ្ជាការអ៊ុយក្រែនដែលមានបទពិសោធន៍ច្រើនក្រាស់ក្រែល”។
ដូចនេះ តើលោក Syrsky ជានរណា?
កើតក្នុងឆ្នាំ១៩៦៥ នៅសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយផ្លាស់ទៅសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនក្នុងឆ្នាំ១៩៨០, លោក Syrsky បានចាប់ផ្តើមចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ ជាមេបញ្ជាការកងអនុសេនាតូចកាំភ្លើងធំ។
ជានិស្សិតបញ្ចប់ការសិក្សានៅសាលាបញ្ជាការអាវុធរួមជាន់ខ្ពស់ក្នុងទីក្រុងមូស្គូ, គាត់បានបម្រើការឲ្យយោធាសូវៀតនៅប្រទេសអាហ្វហ្គានីស្ថាន តាហ្ស៊ីគីស្ថាន និងឆេកូស្លូវ៉ាគី ហើយក្រោយការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ លោក Syrsky បានឡើងឋានៈម្តងមួយកាំៗក្នុងជួរកងទ័ពអ៊ុយក្រែន។
ពេលផ្ទុះជម្លោះស៊ីវិលអ៊ុយក្រែននៅតំបន់ Donbass ក្នុងឆ្នាំ២០១៤ លោក Syrsky ត្រូវបានតែងតាំងជាអនុប្រធាននៃមជ្ឈមណ្ឌលបញ្ជាការសំខាន់ នៃកងកម្លាំងប្រដាប់អាវុធ ដោយទទួលបន្ទុកមើលការខុសត្រូវសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ហើយត្រូវបានតែងតាំងជាអគ្គសេនាធិការ ប្រតិបត្តិការប្រឆាំងភេរវករកម្ទេចកងជីវពល Donbass ដែលប្រឆាំងរដ្ឋាភិបាលក្រោយរដ្ឋប្រហារ Maidan។
លុះមកដល់ឆ្នាំ២០១៦ គាត់ត្រូវតែងតាំងជាប្រធានទីស្នាក់ការកណ្តាលប្រតិបត្តិការរួមនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងដំឡើងឋានៈជាឧត្តមសេនីយ៍ឯក។
បន្ទាប់ពីវិបត្តិអ៊ុយក្រែន ពុះកញ្ជ្រោលពេញទំហឹងទៅជាសង្រ្គាម លោក Syrsky មានភារកិច្ចដឹកនាំកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់នៃទីក្រុងកៀវ ដែលក្រោយមក ទ័ពរុស្ស៊ីស្ម័គ្រចិត្តដកថយស្របតាមសំណើដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនានិទាឃរដូវឆ្នាំ២០២២។
នៅខែកញ្ញាឆ្នាំដដែលនោះ ក្រោយកងកម្លាំងរុស្ស៊ី ដកថយពីតំបន់ Kharkov ដើម្បីទៅពង្រឹងកម្លាំងនៅកន្លែងផ្សេងតាមបណ្តោយខ្សែត្រៀមជួរមុខ លោក Syrsky បានបញ្ជាកងកម្លាំងអ៊ុយក្រែនម្តងទៀត ដោយនាំទ័ពចូលតំបន់ Soledar និង Bakhmut ហើយមកដល់ខែកុម្ភៈឆ្នាំ២០២៤នេះ លោកក៏បានក្លាយជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសជិតខាង អ៊ុយក្រែន បើកដំណើរការប្រព័ន្ធខែលការពារដែនអាកាស ក្រោយមីស៊ីល រុស្ស៊ី ធ្លាក់ក្បែរៗខ្លួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ