Connect with us

កីឡា

កំពូលកីឡាករបាល់ទះ Leon ជោគជ័យនៅជម្រើសជាតិ២ផ្សេងគ្នា

បានផុស

នៅ

Wilfredo Leon ជាកីឡាករបាល់ទះមួយរូប ដែល​ទទួល​បាន​ជោគជ័យខ្លាំងក្នុងក្រុមជម្រើសជាតិ២ផ្សេងគ្នា​គឺ​គុយបា និង​ប៉ូឡូញ។

Wilfredo Leon កើតនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៩៣ នៅទីក្រុង Santiago de Cuba ក្នុងប្រទេសគុយបា មានកម្ពស់២.០២ ម៉ែត្រ ទម្ងន់៩៦គីឡូក្រាម។ រូបគេគឺជាកូនប្រុសរបស់លោក Wilfredo Leon Hechavarría និងអ្នកស្រី Alina Venero Boza ​ដែល​ជាអតីតអ្នកលេងបាល់ទះ។ រូប​គេ​​ចាប់ផ្តើមលេងបាល់ទះដំូបូងនៅអាយុ៧ឆ្នាំ​​ជា​មួយ​ម្តាយ​បង្កើត​ជា​គ្រូ​បង្វឹក។ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ នៅក្នុងវ័យ១៤ឆ្នាំ កីឡាករ Leon បានចូលរួមក្រុមជម្រើសជាតិគុយបា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Leon បានឈ្នះពានរង្វាន់អ្នកទទួលសេវាល្អបំផុតនៅលីគពិភពលោកឆ្នាំ២០០៩។ នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០០៩ រូបគេបានឈ្នះមេដាយប្រាក់​ក្នុងការប្រកួតជើងឯកពិភពលោក​អាយុ​ក្រោម​២១​ឆ្នាំ (U21) បន្ទាប់ពីចាញ់ការប្រកួតចុងក្រោយជាមួយប្រេស៊ីល។

ឆ្នាំ២០០៩ Leon បានជួយឲ្យក្រុមជម្រើសជាតិគុយបាបានឈ្នះជើងឯក NORCECA Champion និងឈ្នះពានរង្វាន់ឯកតជន​​៣​ម្នាក់​​ឯង។ ឆ្នាំ២០១០ គុយបាបានឈ្នះមេដាយប្រាក់​ក្នុងការប្រកួតជើងឯកពិភពលោក​ជា​ពេល​ដែល​ Leon បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ រូបគេ​ជា​ប្រធានក្រុមក្មេងជាងគេរបស់ក្រុមជម្រើសជាតិមានអាយុត្រឹមតែ១៧ឆ្នាំ។ ក្នុងឆ្នាំ២០១២ រូបគេ​បាន​ជួយ​គុយបាឈ្នះមេដាយសំរឹទ្ធ​លីគ​បាល់ទះពិភពលោក (World League)។

ឆ្នាំ២០១៣ Leon បានចាកចេញពីប្រទេសគុយបាទៅលេងក្នុងក្លិបក្រៅស្រុក ប៉ុន្តែ​​ឱកាស​​បង្ហាញខ្លួន​ឲ្យ​ក្រុមជម្រើលជាតិគុយបាកាន់តែតិច។ ពេលនោះ Leon បានចូលរួមជាមួយក្លិបរុស្ស៊ី Zenit Kazan ក្នុងឆ្នាំ២០១៤ ជាកន្លែងដែលបានឈ្នះពានរង្វាន់ CEV Champions League ៤លើក Nation League និង Cup។ រូប​គេ​ក៏បានលេងជាកីឡាករក្រៅម៉ោងឲ្យក្លិបកាតារ​ Al Rayyan ឆ្នាំ២០១៥និង២០១៦។ ឆ្នាំ២០១៨ Leon បានចូលរួមជាមួយក្រុមអុីតាលី SIR Safety Perugia។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ រូបគេ​​ទទួល​បាន​សញ្ជាតិប៉ូឡូញ ហើយ៥ឆ្នាំក្រោយមក Leon មានសិទ្ធិពេញលេញក្នុងការលេងឱ្យក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ។

សម្រាប់​ជម្រើស​ជាតិប៉ូឡូញ រូប​គេ​​បាន​ជួយ​ឲ្យ​ឈ្នះ​ជើងឯកលីគ​ពិភព​លោក FIVB Nations League នៅ​ឆ្នាំ​២០២៣ និង​ឈ្នះ​ជើងឯក​រង​នៅ​ឆ្នាំ​២០២១។ ប៉ូឡូញ​បាន​ឈ្នះ​ជើងឯក​អឺរ៉ុប CEV European ឆ្នាំ​២០២៣ និង​​លេខ​៣​ឆ្នាំ​២០២១ និង​២០១៩។

បើនិយាយពីរង្វាន់បុគ្គល Leon ដែលឈ្នះគិតតាំងពីឆ្នាំ២០០៩ រូបគេឈ្នះពានរង្វាន់សរុបបានចំនួន១៨ ក្នុងព្រឹត្តិការណ៍ធំៗ។ បច្ចុប្បន្ន Wilfredo Leon បាន​ក្លាយ​ជា​កីឡាករ​បាល់​ទះ​​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​លោក​ដែល​មាន​ប្រាក់​ចំណូល​១,៤​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំកាលពីឆ្នាំ២០២២៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម