Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១៦កុម្ភៈអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យអង្គឌួងចំនួនជាង ៤០០ នាក់

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២១នេះមានមានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យព្រះអង្គឌួងចំនួន៤២២នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងរួចចំនួន៣៦៧នាក់ និងអ្នកមិនបានចាក់ចំនួន៥៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថា ក្នុងចំណោម៤២២នាក់នោះ នៅថ្ងៃទី១០ កុម្ភៈមានចំនួន៨៤នាក់​​ក្នុងនោះមានអ្នកទទួលបានចាក់រួចចំនួន៦៨នាក់​និងអ្នកមិនបានចាក់ចំនួន១៦នាក់។

ថ្ងៃទី១១​ ខែកម្ភៈ​ ឆ្នាំ២០២១មានអ្នកដែលមកទទួលចាក់វ៉ាក់សាំងចំនួន៧២នាក់ ក្នុងនោះអ្នកដែលចាក់វ៉ាក់សាំងរួចចំនួន៦៨នាក់ និងអ្នកដែលមិនបានចាក់ចំនួន៧នាក់។

ថ្ងៃទី១២កម្ភៈនេះមានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន១០២នាក់ ក្នុងនោះអ្នកដែលទទួលបានការចាក់វ៉ាក់សាំងចំនួន៩០នាក់ និងអ្នកមិនបានចាក់ចំនួន១២នាក់។

លោកសាស្ត្រាចារ្យបានបន្តថា ថ្ងៃទី១៥ កម្ភៈនេះមានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ចំនួន១០៨នាក់ ស្រី៣៧នាក់។ អ្នកចាក់រួចចំនួន៩៤នាក់ ស្រី២៦នាក់ និងអ្នកដែលមិនបានចាក់ដោយសារបញ្ហាសុខភាពចំនួន១៤នាក់ស្រី១១នាក់។

លោកសាស្ត្រាចារ្យបានបន្ថែមថាដោយឡែកក្នុងថ្ងៃទី១៦កម្ភៈនេះមានអ្នកមកទទួលវ៉ាក់សាំងចំនួន៧២នាក់ ស្រី២៣នាក់ ក្នុងនោះមានអ្នកចាក់រួចចំនួន៦៦នាក់ ស្រី២០នាក់ និងអ្នកមិនអាចចាក់បានដោយសារបញ្ហាសុខភាពចំនួន៦នាក់ស្រី៣នាក់។

 ក្រសួងសុខាភិបាលបានបញ្ជាក់ថាសម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ ក្រុមគ្រូពេទ្យនៅតាមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈជាតិកំចាត់រោគរបេង និងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងកុំឲ្យរាំងស្ទះដល់ដំណើរការនៅមន្ទីរពេទ្យកុមារជាតិ ដោយទាក់ទងលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស តាមទូរសព្ទលេខ ០១១ ៨១១ ១៣២។

ចំពោះ មន្ទីរពេទ្យកាល់ម៉ែតទាក់ទងជាមួយលោកសាស្រ្តាចារ្យ គង់ សន្យា០១២៩៦៥ ៩៥៤ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភានិងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។​ចំណែកមន្ទីរពេទ្យព្រះអង្គឌួងទំនាក់ទំនងជាមួយលោកសាស្រ្តាចារ្យ លូ លីឃាង០៧៦ ៨៨៣ ៧៨៧៨ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភារដ្ឋសភានិងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។ រីឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទាក់ទងលោក សាស្រ្តាចារ្យ ង ម៉េង ០៧៨ ៩៩៧៩៧៨ សម្រាប់កងកម្លាំងនគបាលជាតិនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់៕

អត្ថបទ៖ សំអឿន

សូមអានព័ត៌មានពាក់ព័ន្ធ៖ អភិបាល​រាជធានី អំពាវនាវ​ឲ្យ​​ប្រជាពលរដ្ឋ​ កុំ​ជឿ​លើ​ជន​អគតិ​មួយ​ចំនួន ​ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ វិនាទី មុន

អតិផរណាអាមេរិក​បន្តឡើងសន្សឹមៗជាថ្មី​ បង្កការ​បារម្ភ​ថា​នឹង​កាន់តែធ្ងន់ធ្ងរក្រោម​អាណត្តិ ត្រាំ

ព័ត៌មានជាតិ៣ នាទីutes មុន

តើករណីបែបណាខ្លះដែលក្រសួងមហាផ្ទៃអាចធ្វើមោឃភាពលិខិតឆ្លងដែនធម្មតា?  

ព័ត៌មានជាតិ៥ នាទីutes មុន

ខេត្តចំនួន១៥ ក្នុងប្រទេសកម្ពុជា ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

សូម្បី​នាយករដ្ឋមន្ត្រីថៃ​ក៏ស្ទើរតែចាញ់​បោក​​ក្រុម​ចោ​រ​បច្ចេកវិទ្យា ដោយ​ប្រើ​ AI ​​ធ្វើត្រាប់សំឡេង​​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលលោក ត្រាំ មិនដឹងអាស៊ានមានប៉ុន្មានប្រទេស ត្រូវគេរិះគន់យ៉ាងចាស់ដៃ

Sokha Hotels

ព័ត៌មានពេញនិយម