ព័ត៌មានអន្ដរជាតិ
ឥណ្ឌា នឹងបិទលែងឲ្យមានការធ្វើដំណើរចេញចូលដោយសេរីតាមព្រំដែនជាមួយ មីយ៉ាន់ម៉ា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបានផ្តល់អនុសាសន៍ឲ្យផ្អាកជាបន្ទាន់នូវកិច្ចព្រមព្រៀងធ្វើដំណើរតាមព្រំដែនដោយសេរីជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីមានមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលឥណ្ឌា ចាប់តាំងពីកើនឡើងនៃការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាលយោធាជាមួយសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចកាលពីឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី០៨ ខែកុម្ភៈ ។
លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ក្រសួងការបរទេសកំពុងធ្វើការដើម្បីលុបចោលកិច្ចព្រមព្រៀងនេះ ហើយអនុញ្ញាតឲ្យតែអ្នកដែលរស់នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ អាចធ្វើដំណើរចេញចូលដោយសេរីក្នុងរយៈចម្ងាយខ្លីដោយមិនចាំបាច់មានទិដ្ឋាការឡើយ ។
លោក Shah បន្ថែមថា វាជារឿងចាំបាច់ “ដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្ត” នៃតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា ហើយការបញ្ចប់ការចេញចូលនេះក៏ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងក៏ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ឥណ្ឌាផងដែរ ។
ទទ្ទឹមនោះ ប្រទេសឥណ្ឌាក៏គ្រោងនឹងសាងសង់របងប្រវែង ១,៦៤៣ គីឡូម៉ែត្រតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា ចាប់ពីព្រៃដាច់ស្រយាលរហូតដល់កំពូលភ្នំហិម៉ាឡៃ ខណៈទាហានរាប់រយនាក់មកពីប្រទេសមីយ៉ាន់ម៉ា និងជនស៊ីវិលរាប់ពាន់នាក់បានឆ្លងចូលទៅក្នុងប្រទេសឥណ្ឌាដែលភាគច្រើន មានទំនាក់ទំនងជាមួយជនជាតិគូគី ។
គួរបញ្ជាក់ថា ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ានៅជិតព្រំដែនឥណ្ឌាបានផ្ទុះការប៉ះទង្គិចគ្នាជាញឹកញាប់ ចាប់តាំងពីក្រុមកងទ័ពអារ៉ាកាន់ (AA) បានវាយប្រហារលើកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ចរាចរណ៍១១ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់